ព័ត៌មាន

ការកម្មង់ទិញមុន iPhone SE ចាប់ផ្តើមហើយ ការដឹកជញ្ជូនគឺនៅដើមខែឧសភាខាងមុខនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Apple ចាប់ផ្តើមទទួលនូវការ Pre-orders ទៅលើស្មាតហ្វូន iPhone SE​ថ្មីរបស់ខ្លួនដែលក្រុមហ៊ុនបានប្រកាសបង្ហាញកាលពីដើមសប្តាហ៍នេះ។ ការ Pre-order នេះចាប់ផ្តើមនៅក្នុងសហរដ្ឋអាមេរិក ហើយវាក៏នឹងដាក់លក់នៅក្នុងប្រទេសប្រមាណជា ៤០ ផងដែរ។ ការ pre-order នេះគឺនឹងធ្វើការដឹកជញ្ជូននៅសប្តាហ៍ក្រោយនេះផងដែរ។

 image

យ៉ាងណាមិញ ប្រសិនបើអ្នកមិនមែន pre-order នៅក្នុងសហរដ្ឋអាមេរិកនោះទេ អ្នកត្រូវធ្វើការរង់ចាំសិនរហូតទាល់តែ iPhone SE​ថ្មីនេះដាក់លក់នៅក្នុងប្រទេសរបស់អ្នកនោះ។ នេះគឺដោយសារតែការដឹកជញ្ជូនរបស់ស្មាតហ្វូននេះគឺចាប់ផ្តើមនៅក្នុងដើមខែឧសភា។ ស្មាតហ្វូន iPhone SE ថ្មីនេះគឺមានការពេញនិយមខ្លាំងមែនទែន ពិសេសនៅក្នុងសហរដ្ឋអាមេរិក។

image

iPhone SE s ថ្មីនេះមានវត្តមានសម្រាប់ជំនួស iPhone 8 ។ វាដំណើរការនូវបន្ទះឈីប A13 chipset និងការពង្រឹងទៅលើកម្មវិធីកាមេរ៉ារបស់វាផងដែរ។ វាមានពណ៌ខ្មៅ ពណ៌ស និងពណ៌ក្រហម៕