ព័ត៌មាន

ស្មាតហ្វូន iQOO Neo3 5G នឹងមានបំពាក់នូវ Dual Stereo Speakers

ក្រុមហ៊ុន iQOO ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន vivo គ្រោងនឹងទម្លាយនូវស្មាតហ្វូន iQOO Neo3 5G នៅថ្ងៃទី ២៣ ខែមេសាខាងមុខនេះ ហើយក្រុមហ៊ុននេះក៏ផ្តល់នូវព័ត៌មានមួយចំនួនរបស់ស្មាតហ្វូននេះផងដែរ។ ក្រមហ៊ុន iQOO កាលពីពេលមុននេះទម្លាយថា ស្មាតហ្វូន Neo3 5G នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 865 SoC ហើយនេះគឺជាស្មាតហ្វូនដែលមានតម្លៃថោកបំផុតដែលបំពាក់នូវបន្ទះឈីប Snapdragon 865 chipset នេះ។

 image

ពេលនេះ ក្រុមហ៊ុននេះក៏ប្រកាសបង្ហាញនូវស្មាតហ្វូន iQOO Neo3 5G នឹងបំពាក់នូវប្រព័ន្ធ dual stereo speakers សម្រាប់ពង្រឹងទៅលើបទពិសោធន៍នៃប្រព័ន្ធសំឡេងថែមទៀត។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះគឺមានបន្ទះឈីប Hi-Fi chip ជាមួយនឹង signal-to-noise ratio 125dB ថែមទៀត។

image

យើងនៅមិនទាន់ដឹងច្បាស់អំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន iQOO Neo3 5G នៅឡើយទេ ប៉ុន្តែការទម្លាយកាលពីពេលមុននេះយើងបានដឹងថា​ស្មាតហ្វូននេះនឹងមានអេក្រង់កម្រិត 144Hz ជាមួយនឹងអេក្រង់ punch hole នៅគែមផ្នែកខាងស្តាំរបស់វា។ ផ្នែកខាងក្រោយរបស់វាគឺមានកាមេរ៉ា ៣ គ្រាប់ដែលមានរូបរាងចតុកោណកែងថែមទៀត។

image

ស្មាតហ្វូន iQOO Neo3 5G នេះនឹងមានរ៉េមទំហំ 8GB RAM និងម៉េមូរី 256GB UFS 3.1 storage ប៉ុន្តែវាមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ។ ស្មាតហ្វូន iQOO Neo3 5G នឹងទ្រទ្រង់នូវបច្ចេកវិទ្យា 44W charging ប៉ុន្តែក្រុមហ៊ុននេះនៅមិនទាន់បញ្ជាក់អំពីទំហំថាមពលថ្មរបស់វានៅឡើយទេ៕