ព័ត៌មាន

កម្មវិធី​ realme Fun & Tech Show ដែលជាកម្មវិធីសម្ភោធស្មាតហ្វូនជំនាន់ថ្មី realme 6 Series មានផ្សាយជូនទស្សនានៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២០ នេះ វេលាម៉ោង ៧ ល្ងាចតទៅ

ថ្មីៗនេះក្រុមហ៊ុនទូរស័ព្ទធំៗជាច្រើននៅប្រទេសកម្ពុជាបានដាក់សម្ភោធជាបន្តបន្ទាប់នូវផលិតផលថ្មីជាច្រើន ។​ រីឯក្រុមហ៊ុន realme កម្ពុជាក៏មិនមានការរាថយក្នុងការដាក់បង្ហាញនូវផលិតផលថ្មីរបស់ខ្លួនដែរគឺ realme 6 និង realme 6Pro ហើយការដាក់សម្ភោធរបស់ realme នៅក្នុងលើកនេះផងដែរគឹនឹងមានជាកម្មវិធីបែបកំប្លែងៗ សប្បាយៗ សម្រាប់យុវវ័យមកបង្ហាញជូនលោកអ្នក។

 image

ពិតមែនតែការដាក់សម្ភោធលើកដំបូងនៃម៉ូឌែលមួយនេះមិនមែនធ្វើឡើងនៅក្នុងទីផ្សារប្រទេសកម្ពុជា ប៉ុន្តែបើយោងតាមការដាក់សម្ភោធនៅក្នុងទីផ្សារផ្សេងៗ យើងឃើញថា​ realme 6 series គឺជាម៉ូឌែលដែលគួរឲ្យយើងទន្ទឹមរង់ចាំជាងគេមួយសម្រាប់ដើមកន្លះឆ្នាំនេះក៏ពីព្រោះតែrealme 6 series ដែលជាម៉ូឌែលកំរិតមធ្យមមួយ តែបែរជាបំពាក់នូវបច្ចេកវិទ្យាកំពូលដែលពេញនិយមក្នុងឆ្នាំ2020 ដូចជាអេក្រង់90Hz កាមេរ៉ា​ AI ក្រោយ 4 គ្រាប់ ជាមួយនឹងកាមេរ៉ាបង្កប់ក្រោមអេក្រង់។ 

 image

ចាប់តាំងពីមានការប្រកួតប្រជែងរវាងកំរិត refresh rate កាលពីចុងឆ្នាំឆ្នាំមុនមក អ្នកប្រើប្រាស់ចាប់ផ្តើមមានការចាប់អារម្មណ៍ទៅលើតួនាទីដ៏សំខាន់នៃកំរិត refresh rate របស់អេក្រង់។ បច្ចុប្បន្ននេះអ្នកប្រើប្រាស់ភាគច្រើនប្រើប្រាស់នូវកំរិតល្បឿនអេក្រង់60Hz ហើយសម្រាប់អ្នកប្រើប្រាស់មួយចំនួនដែលគាត់មិនមែនជាអ្នកលេងហ្គេម គាត់យល់ថាកំរិត60Hzនិង90Hzគឺមិនមានអ្វីខុសគ្នាខ្លាំងនោះទេ ប៉ុន្តែក្រោយពីគាត់បានយល់ពីភាពខុសគ្នានៃ60Hz និង 90Hz ដែលអាចបង្ហាញផ្ទៃរូបភាពបាន ៦០ សន្លឹកក្នុង ១ វិនាទីនិង ៩០ សន្លឹកក្នុង ១ វិនាទី នោះគាត់នឹងប្រទះឃើញថា កំណែទម្រង់នៃកំរិត refresh rateរបស់អេក្រង់ វាមិនត្រឹមតែកែប្រែនូវបទពិសោធន៍សម្រាប់អ្នកលេងហ្គេមតែប៉ុណ្ណោះទេ វាក៏នាំមកនូវបទពិសោធន៍មើលដ៏អស្ចារ្យសម្រាប់អ្នកចូលចិត្តមើលវីដេអូផងដែរ។ 

ក្រៅពីនេះ កាមេរ៉ា AI ក្រោយ 4 គ្រាប់64MPអាចធ្វើឲ្យ realme 6 seriesនាំឲ្យអ្នកប្រើប្រាស់ទទួលបាននូវរូបភាពច្បាស់ល្អនៅពេលកំពុងផ្តិតយកនូវរាល់អនុស្សាវរីយ៍ល្អៗ។ តែតាមការពិតនៅកាលពីឆ្នាំមុន ក្រោយពីកាមេរ៉ាគោល48MPបានក្លាយជាភាពពេញនិយមមក បានមានអ្នកស្រលាញ់ការថតរូបមួយចំនួនចាប់ផ្តើមចាប់យកកំរិត48MP ធ្វើជាកំរិតទាមទារនៃកំរិតកាមេរ៉ា។ហើយ64MPដែលមានកំរិតខ្ពស់ជាង48MPនិងប្រៀបជាមួយ108MP ដែលមានកំរិតខ្ពស់ពេកនោះ គឺកំរិត64MP វាជាជម្រើសសាកសមមួយនិងអាចបំពេញបានតាមតម្រូវការអ្នកប្រើប្រាស់។

 កាមេរ៉ាមុខរបស់ realme 6 series ក៏បានប្រើនូវបច្ចេកវិទ្យាកាមេរ៉ាបង្កប់ក្រោមអេក្រង់ដែលពេញនិយមក្នុងឆ្នាំនេះ ដើម្បីធ្វើឲ្យផ្ទៃអេក្រង់កាន់តែទូលាយ ជាមួយគ្នានេះដែរ ក៏មានភ្ជាប់មកជាមួយនឹងការសាកថ្មល្បឿនលឿន30W និងថាមពលថ្ម4300mAh ដោះស្រាយនូវរាល់កង្វល់ទាំងឡាយ។​ ​​​​​កុំភេ្លចដាក់ម៉ោងរោទិ៍ទាំងអស់គ្នាណា! សូមរង់ចាំទស្សនាកម្មវិធី​ realme Fun & Tech Show ដែលជាកម្មវិធីប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី realme 6 Series បែបកំប្លែងៗ សប្បាយៗ មានគ្រប់រស់ជាតិ គ្រប់ទំរង់ជាមួយនឹងវត្តមានកំពូលតារាចម្រៀងល្បីៗថែមទៀតផង! មានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស HDTV ក៏ដូចជាទំព័រហ្វេសប៊ុកផេកផ្លូវការ realme នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២០នេះ វេលាម៉ោង ៧ល្ងាចតទៅ ។

ព័ត៌មានលំអិតសូមចូច​ : https://www.facebook.com/realmeCambodia/videos/539440416946730/