ព័ត៌មាន

លក្ខណៈសម្បត្តិនៃកាមេរ៉ារបស់ស្មាតហ្វូន Realme X50 Youth ត្រូវបានទម្លាយ

ក្រុមហ៊ុន Realme បានប្រកាសបង្ហាញនូវស្មាតហ្វូន X50 5G នៅក្នុងខែមករានេះ ហើយវាក៏មានស្មាតហ្វូន Pro ដែលបង្ហាញខ្លួននៅក្នុងខែបន្ទាប់ផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះត្រូវគេរំពឹងថានឹងប្រកាសបង្ហាញនូវស្មាតហ្វូន X50 Youth Edition នៅក្នុងពេលឆាប់ៗនេះ​ នេះបើតាមការទម្លាយតាមរយៈអ្នកទម្លាយដ៏ពេញនិយមម្នាក់នៅក្នុងប្រទេសចិន ហើយស្មាតហ្វូននេះមានកាមេរ៉ា ៦ គ្រាប់ ២ គ្រាប់នៅខាងមុខ និង ៤ គ្រាប់នៅខាងក្រោយដូចគ្នាទៅនឹងម៉ូឌែល X50 និង Pro ផងដែរ។

image

ទោះជាយ៉ាងណាក៏ដោយនោះ ស្មាតហ្វូន X50 Youth នេះនឹងមានកាមេរ៉ាផ្សេងទៀត។ ស្មាតហ្វូន X50 នេះមានកាមេរ៉ាទំហំ 16MP wide និង 8MP ultrawide នៅខាងមុខ ហើយកាមេរ៉ាខាងក្រោយមានទំហំ 64MP, 12MP telephoto, 8MP ultrawide និង 2MP macro modules ។

image

ស្មាតហ្វូន X50 Youth នេះផ្លាស់ប្តូរពីកាមេរ៉ា 8MP ultrawide module នៅខាងមុខជាមួយនឹងកាមេរ៉ាទំហំ 2MP depth sensor ខណៈពេលដែលកាមេរ៉ាខាងក្រោយរបស់វាគឺមានទំហំ 48MP, 8MP ultrawide, 2MP និង 2MP ។ ប្រភពនេះគឺមិនមានការទម្លាយនូវព័ត៌មានលម្អិតផ្សេងទៀតអំពីស្មាតហ្វូន X50 Youth នោះទេ ប៉ុន្តែស្មាតហ្វូននេះគឺមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G networks និង 30W fast charging ថែមទៀត៕