ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy Note20 នឹងមានថាមពលថ្មទំហំ 4,000 mAh

ស្មាតហ្វូន Samsung Galaxy Note10 បង្ហាញខ្លួនកាលពីឆ្នាំមុននេះជាមួយនឹងថាមពលថ្មទំហំ 3,500 mAh ហើយតាមការបញ្ជាក់មួយនៅក្នុង Galaxy Club នោះ ស្មាតហ្វូន Note20នឹងមានថាមពលថ្មធំជាងនេះ។ ប្លុកមួយរបស់ហូឡង់នេះនិយាយថា ថាមពលថ្មរបស់ស្មាតហ្វូន Galaxy Note20 ដែលមានលេខកូដ EB-BN980ABY គឺមានថាមពលថ្មទំហំ 3,880 mAh ដែលសមត្ថភាពរបស់វាប្រហាក់ប្រហែលទៅនឹង 4,000 mAh ។​វាគឺដូចទៅនឹងថាមពលថ្មរបស់ស្មាតហ្វូន Galaxy S20 ។

image

ស្មាតហ្វូន Note20 នឹងមានថាមពលថ្មធំជាងមុន​ហើយស្មាតហ្វូន Note20+ នឹងមានថាមពលថ្មដល់ទៅ 4,500 mAh ដូចទៅនឹងស្មាតហ្វូន S20+ ឬ 5,000 mAh ដូចទៅនឹងស្មាតហ្វូន S20 Ultra ។ វាមិនទាន់មានព័ត៌មានលម្អិតនៅឡើយទេរបស់ស្មាតហ្វូន Note20 series នៅក្នុងពេលនេះ ប៉ុន្តែសម្រាប់ 5G version របស់ម៉ូឌែល Plus គឺបង្ហាញខ្លួននៅលើ Geekbench កាលពីដើមខែនេះដែលមានការទម្លាយអំពីប្រព័ន្ធប្រតិបត្តិការ Android 10, 8GB RAM និងបន្ទះឈីប Snapdragon 865+ SoC ។

image

ស្មាតហ្វូន Galaxy Note20 នឹងប្រកាសបង្ហាញខ្លួននៅក្នុងខែសីហាខាងមុខនេះ បើទោះបីជាមានការរីករាលដាលនៃមេរោគរាតត្បាត COVID-19 ក៏ដោយ ប៉ុន្តែក្រុមហ៊ុន Samsung ប្រហែលជារៀបចំនូវព្រឹត្តិការណ៍អនឡាញក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូននេះ៕