ព័ត៌មាន

WhatsApp កំពុងតែធ្វើការនៅលើការអនុញ្ញាតអោយមនុស្សច្រើននាក់ខលជាសំឡេង ឬវីដេអូ

នៅក្នុងពេលដែលមេរោគរាតត្បាតនៅក្នុងពេលបច្ចុប្បន្ននេះបង្ខំអោយមនុស្សនៅផ្ទះកាន់តែច្រើននោះ ការខលវីដេអូជាក្រុម និងការខលជាសំឡេងនោះគឺមានការកើនឡើងមែនទែន។ កម្មវិធីជាច្រើនដូចជា Google&#039s Duo គឺមានការបង្កើនទៅលើចំនួនអ្នកប្រើប្រាស់លើការខលវីដេអូដល់ទៅ 50% ហើយពេលនេះកម្មវិធី WhatsApp របស់ក្រុមហ៊ុន Facebook ក៏មានគម្រោងថ្មីនៅលើកម្មវិធីរបស់ខ្លួនផងដែរ។

 image

នៅក្នុងកូដមួយនៅលើ Beta នៅក្នុងកម្មវិធី WhatsApp នេះគឺមានការទម្លាយថា ក្រុមហ៊ុននេះមានការបង្កើនទៅលើចំនួនអ្នកចូលរួមនៅក្នុងការខលវីដេអូ ឬការខលជាសំឡេងនៅក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ។ ពេលនេះការខលជាវីដេអូគឺមានតែ ៤ នាក់ប៉ុណ្ណោះ ហើយវាតិចមែនទែនបើធៀបជាមួយនឹងក្រុមហ៊ុនប្រកួតប្រជែងផ្សេងទៀត។ ដូចនេះ សម្រាប់ version ចុងក្រោយបំផុតរបស់ WhatsApp អាចនឹងមានការកើនឡើងអ្នកចូលរួមដែលអាចធ្វើការខលជាវីដេអូ ឬសំឡេងបានច្រើន មិនមែនត្រឹមតែពី ៤ ទៅ ៦ នាក់នោះទេ៕

image