ព័ត៌មាន

ស្មាតហ្វូន Oppo A12 មានអេក្រង់ទំហំ 6.22" បន្ទះឈីប Helio P35 SoC និងថាមពលថ្មទំហំ 4,230 mAh

បន្ទាប់ពីការបែកធ្លាយជាច្រើនរួចមក ក្រុមហ៊ុនបច្ចេកវិទ្យា Oppo បានប្រកាសបង្ហាញនូវស្មាតហ្វូនលំដាប់ថវិការបស់ខ្លួនសម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌូនេស៊ីនោះគឺ A12 ។ ស្មាតហ្វូននេះមានអេក្រង់ waterdrop notch display, Helio P35 SoC និងកាមេរ៉ាភ្លោះនៅខាងក្រោយ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,230 mAh និងតួខ្លួនប៉ូលីកាបូណាតថែមទៀត។

 image

ស្មាតហ្វូន Oppo A12 នេះមានអេក្រង់ទំហំ 6.22-inch LCD panel ជាមួយនឹងកម្រិតភាពច្បាស់ HD+ (720 x 1520 pixels) និង waterdrop notch ដែលមានកាមេរ៉ាខាងមុខទំហំ 5MP selfie ថែមទៀត។ អេក្រង់របស់វាគឺ 19:9 aspect ratio និងកញ្ចក់ការពារ Gorilla Glass 3 ថែមទៀត។

image

បើនិយាយអំពីផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ាភ្លោះដែលមានទំហំ 13M និង 2MP depth ថែមទៀត។ វាក៏មានភ្លើង LED Flash និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោមថែមទៀត។ ស្មាតហ្វូននេះមានបន្ទះឈីប Helio P35 chipset ជាមួយនឹង 3/4GB RAM និង 32/64GB storage និងអាចបន្ថែមនូវ microSD slot ថែមទៀត។ ស្មាតហ្វូននេះគឺមានថាមពលថ្មទំហំ 4,230 mAh និង microUSB connector ថែមទៀត។ ស្មាតហ្វូននេះគឺមាន ColorOS 6.1.2 និង Android 9 Pie ថែមទៀត។ ស្មាតហ្វូន Oppo A12 នេះមានពណ៌ខ្មៅ និងពណ៌ខៀវដែលមានតម្លៃ IDR 2,499,000 ($160/INR 12,365) សម្រាប់ទំហំ 4/64GB របស់វា៕

image