ព័ត៌មាន

ស្មាតហ្វូន Oppo A52 បង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Snapdragon 665 SoC កាមេរ៉ា ៤ គ្រាប់ និងថាមពលថ្ម 5,000 mAh

ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Oppo បានប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូនថ្នាក់កណ្តាលចុងក្រោយបំផុតរបស់ខ្លួនជាផ្លូវការដែលមានឈ្មោះហៅថា A52 ។ ស្មាតហ្វូននេះប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសចិននៅថ្ងៃនេះជាមួយនឹងកាមេរ៉ា ៤ គ្រាប់ បន្ទះឈីប Snapdragon 665 chipsetនិងថាមពលថ្មទំហំ 5,000 mAh ។

 image

ផ្នែកខាងមុខរបស់ស្មាតហ្វូននេះគឺមានអេក្រង់ទំហំ 6.5-inch LCD ជាមួយនឹងកម្រិតភាពច្បាស់  FHD+ ហើយវាមានរន្ធ punch-hole ជាមួយនឹងកាមេរ៉ា  8MP selfie ថែមទៀត។ អេក្រង់នេះគឺមានកម្រិត  20:9 aspect ratio ។​ស្មាតហ្វូន A52 នេះមានភ្ជាប់ជាមួយនឹង dual speakers និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងស្មាតហ្វូនថែមទៀត។

image

សម្រាប់ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ាខាងក្រោយដែលមានរូបរាងអក្សរ L ជាមួយនឹងកាមេរ៉ាទំហំ 12MP, 8MP ultra-wide និងកាមេរ៉ា 2MP modules ពីរគ្រាប់ថែមទៀត។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 665 chipset ជាមួយនឹងរ៉េមទំហំ 8GB RAM និងម៉េមូរីទំហំ 128GB និងការបន្ថែមនូវ microSD បានថែមទៀត។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ  5,000 mAh ជាមួយនឹងបច្ចេកវិទ្យា 18W charging ផងដែរ។ ក្រុមហ៊ុន Oppo ក៏នាំយកនូវ  ColorOS 7.1 នៅលើប្រព័ន្ធប្រតិបត្តិការ Android 10 ថែមទៀត។ ស្មាតហ្វូន Oppo A52 នេះមានពណ៌ខ្មៅ និងពណ៌ខៀវជាមួយនឹងតម្លៃ CNY 1,599 ($225/INR 17,300) ៕

image