ព័ត៌មាន

Oppo ប្រកាសបង្ហាញស្មាតហ្វូន Find X2 Lite 5G លក់ក្នុងតម្លៃ €499

កាលពីមួយខែមុននេះ យើងប្រទះឃើញវត្តមានរបស់ស្មាតហ្វូន Oppo Reno3 Youth ជាមួយនឹងឈ្មោះផ្សេងមួយ ហើយនៅថ្ងៃនេះវាមានពាក្យចចាមអារ៉ាមជាច្រើនទៀតដែលមានការបញ្ចាក់អំពីស្មាតហ្វូន Oppo Find X2 Lite ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 765G chipset និងបច្ចេកវិទ្យា 5G ថែមទៀត ហើយវាក៏នឹងបង្ហាញខ្លួនជាលើកដំបូងបំផុតនៅក្នុងប្រទេសព័រទុយហ្គាលផងដែរ។

image

ស្មាតហ្វូន Oppo Find X2 Lite នេះមានរ៉េមទំហំ 8 GB RAM និងម៉េមូរីទំហំ 128 gigs ជាមួយនឹងបន្ទះឈីប 5G chipset ។ អេក្រង់នេះមានទំហំ 6.4” Full HD+ AMOLED panel ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀត។ វាមាន waterdrop notch ជាមួយនឹងកាមេរ៉ាខាងមុខទំហំ 32 MP sensor និង f/2.0 aperture ថែមទៀត។

image

បើមើលទៅលើកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះគឺមាន ៤ គ្រាប់គឺទំហំ 48 MP 1/2” main shooter, ultra-wide-angle 8 MP snapper, 2 MP monochromatic និង 2 MP “retro portrait style lens” សម្រាប់ Background Blur ថែមទៀត។ ថាមពលថ្មរបស់វាគឺមានទំហំ 4,025 mAh ជាមួយនឹងបច្ចេកវិទ្យា VOOC 4.0 30W fast charging ។ ស្មាតហ្វូន Find X2 Lite នេះដំណើរការនូវ ColorOS 7 និង Android 10 ថែមទៀត។ ស្មាតហ្វូននេះមាន ២ ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺពណ៌ Moonlight Black និង Pearl White ។ ស្មាតហ្វូននេះដាក់លក់នៅលើ MediaMarkt នៅក្នុងតម្លៃ €499 ៕

image