ព័ត៌មាន

លក្ខណៈសម្បត្តិ និងការឌីស្សាញរបស់ស្មាតហ្វូន Realme X3 ត្រូវទម្លាយនៅលើ TENAA

ស្មាតហ្វូន Realme មួយដែលមានលេខកូដ RMX2142 ហើយនោះគឺជាស្មាតហ្វូន Realme X3 ដែលទទួលបាននូវវិញ្ញាបនបត្រ TENAA កាលពីសប្តាហ៍មុននេះដែលមានការទម្លាយនូវលក្ខណៈសម្បត្តិមួយចំនួនរបស់វាផងដែរ។ ពេលនេះ វេបសាយនេះក៏មានការអាប់ដេតជាមួយនឹងរូបភាព និងលក្ខណៈសម្បត្តិជាច្រើនទៀតរបស់វាផងដែរ។

 image

សម្រាប់លេខកូដ RMX2142 នេះគឺមានអេក្រង់ទំហំ 6.57″ TFT កម្រិតភាពច្បាស់​ FullHD+ និង punch hole ដែលមានរូបរាងដូចជាគ្រាប់ថ្នាំនៅគែមផ្នែកខាងឆ្វេងដែលមានកាមេរ៉ាទំហំ 16MP និង 2MP ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានការឌីស្សាញដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងស្មាតហ្វូន Realme 6 ។ វាមានកាមេរ៉ា ៤ គ្រាប់នៅខាងក្រោយនៅគែមផ្នែកខាងឆ្វេង។ វាមានទំហំ 48MP, 8MP និង 2MP ចំនួន ២ គ្រាប់ថែមទៀត។

image

សម្រាប់លេខកូដ RMX2142 នេះគឺមានបន្ទះឈីប 2.4GHz octa-core processor​ដែលជាផ្នែកមួយនៃបន្ទះឈីប Snapdragon 765G SoC ។ ស្មាតហ្វូននេះមានរ៉េមទំហំ 6GB, 8GB ឬ 12GB RAM ហើយវាមានម៉េមូរីទំហំ 64GB, 128GB និង 256GB ។ ស្មាតហ្វូននេះដំណើរការនូវ Android 10 និង Realme UI ។ ស្មាតហ្វូននេះក៏ដំណើរការនូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងជាមួយនឹង dual-mode 5G ហើយវាមាន ២ ពណ៌គឺពណ៌ស និងពណ៌ Gray-Blue ។

ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,100 mAh និងបច្ចេកវិទ្យា 30W fast charging ថែមទៀត។ ក្រុមហ៊ុន Realme ក៏ធ្វើការនៅលើស្មាតហ្វូន X3 SuperZoom ដែលទើបតែទទួលបាននូវវិញ្ញាបនបត្រពី NBTC, EEC និង​ BIS ។ ស្មាតហ្វូននេះបង្ហាញខ្លួននៅលើ Geekbench ជាមួយនឹង Android 10, Snapdragon 855+ SoC និង 12GB RAM ថែមទៀត៕