ព័ត៌មាន

សូមអបអរសាទរអ្នកឈ្នះទាំង 10 រូបពីកម្មវិធី មហាប្រូម៉ូសិនឆ្នាំថ្មីប្រពៃណីជាតិពី សាមសុង ក្នុងសប្តាហ៍ចុងក្រោយ !!!

ជាវស្មាតហ្វូនដែលទំនើបទាន់សម័យ និងលេចធ្លោបំផុតមធ្យម…ងំគឺឈ្នះមហារង្វាន់ពិសេសតែម្តង!!

កម្មវិធី“មហាប្រូម៉ូសិនឆ្នាំថ្មីប្រពៃណីជាតិពី សាមសុង” បានឈានចូលមកដល់សប្ដាហ៍ចុងក្រោយ ដោយបានរកឃើញអ្នកឈ្នះរង្វាន់ធំ ម៉ូតូ Honda ZoomerX 2020 ឈ្មោះ គួន គួយ មកពីខេត្តកណ្តាល និងរង្វាន់ជាច្រើនសរុប10 រង្វាន់។ សូមចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំងអស់សរុប 40នាក់ ក្នុងរយៈពេល 4 សប្ដាហ៍ និងសូមថ្លែងអំណរគុណដល់អតិថិជន សាមសុង ទាំងអស់ដែលបានចូលរួមចាប់ឆ្នោតផ្សងសំណាងទូទាំងប្រទេសផងដែរ។ 

image

image

កម្មវិធីនេះទទួលបានការគាំទ្រកាន់តែច្រើនឡើងៗពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ និងធ្វើឲ្យកម្រិតនៃការលក់របស់ Samsung Galaxy A10s, A20s និង A30s ហក់ឡើងខ្ពស់ ធ្វើឲ្យកក្រើកទីផ្សារស្មាតហ្វូននៅកម្ពុជា។ លោក គួន គួយ មកពីខេត្តកណ្តាល ដែលបានឈ្នះរង្វាន់ធំបានថ្លែងទាំងរំភើបថា “ដំបូងចង់ស្ទាក់ស្ទើរព្រោះជាសប្តាហ៍ចុងក្រោយ ប៊ិះអត់ដាក់…តែគិតឡើងវិញ ក៏សាកដាក់ចូលរួម…ហើយក៏បានឈ្នះតែម្ដង…សប្បាយមែនទែន ព្រោះបានរង្វាន់ធំហើយពីមុនមកមិនដែលបានឈ្នះអីចឹងទេ…វាជារង្វាន់ពិតៗមែន”

image

 ក្នុងឱកាសប្រគល់រង្វាន់ដល់អតិថិជន ១០នាក់ ចុងក្រោយ លោក Warren Chew ប្រធានផ្នែកលក់ទូរស័ព្ទដៃរបស់ក្រុមហ៊ុនសាមសុងប្រចាំកម្ពុជា  បានមានប្រសាសន៍ថា “ក្រៅពីផ្តល់ជូននូវអ្វីដែលលើសពីភាពអស្ចារ្យតាមរយៈផលិតផលស្មាតហ្វូន ក្រុមហ៊ុន សាមសុង ក៏តែងតែបំពេញតាមសេចក្តីត្រូវការរបស់អតិថិជនគ្រប់លំដាប់ថ្នាក់ជាមួយនឹងជម្រើសនៃពិភពស្មាតហ្វូនដ៏ច្រើនសម្បូរបែប! ដូច្នេះទាំងអាជីវករ និងអតិថិជនរបស់យើងទាំងអស់សុទ្ធតែទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនជាមួយនឹងកម្មវិធីពិសេសៗដែលមានជាបន្តបន្ទាប់ផងដែរ! ឆ្លៀតក្នុងឱកាសដ៏រំភើបរីករាយនេះខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ដែលបានគាំទ្រ និងជឿទុកចិត្តបំផុតលើគ្រប់ផលិតផលរបស់ក្រុមហ៊ុន សាមសុង! ជាពិសេសអតិថិជនដែលបានជាវស្មាតហ្វូន សាមសុង Galaxy A10s, A20s និង A30s ដើម្បីមានឱកាសឈ្នះនូវរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងសប្តាហ៍ទី 4 នេះតែម្តង! ជាថ្មីម្តងទៀតសូមឱ្យអតិថិជនទាំងអស់បន្តគាំទ្រគ្រប់ផលិតផល សាមសុង បន្ថែមទៀតដើម្បីមានឱកាសទទួលបាន ស្មាតហ្វូនដែលល្អ ទំនើបទាន់សម័យបំផុតក៏ដូចជាឱកាសឈ្នះនូវមហារង្វាន់អស្ចារ្យពីកម្មវិធីមហាប្រូម៉ូសិនពិសេសៗពីក្រុមហ៊ុន សាមសុង បន្តបន្ទាប់ទៀត”!

image

 *ខាងក្រោមនេះគឺជាឈ្មោះអតិថិជនដែលបានឈ្នះក្នុងសប្តាហ៍ទី4៖

 image

កុំភ្លេចចុច like page Samsung ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែមទៀត! សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកទស្សនាដោយផ្ទាល់តាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !