ព័ត៌មាន

ស្មាតហ្វូន Huawei nova 7 Pro បង្ហាញខ្លួននៅលើហាងមួយ អេក្រង់ OLED គែមកោង និងកាមេរ៉ា ៤ គ្រាប់

ស្មាតហ្វូន nova 7 series​របស់ក្រុមហ៊ុន Huawei នឹងមានសមាជិកថ្មីចំនួន ៣ ម៉ូឌែលនៅថ្ងៃទី ២៣ ខែមេសានេះ ប៉ុន្តែហាងលក់នេះក៏បង្ហាញស្មាតហ្វូនចំនួន ២ ម៉ូឌែលផងដែរ។ វាមានការបង្ហាញនៅក្នុងវីដេអូនេះគឺជាស្មាតហ្វូន nova 7 និង 7 Pro ។ នៅក្នុងវីដេអូនេះគឺមានបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន Huawei nova 7 5G ផងដែរ។ ស្មាតហ្វូនម៉ូឌែលថ្មីនេះគឺមានកាមេរ៉ាខាងក្រោយ ៤ គ្រាប់ដែលមានទំហំ 64+8+8+2MPនិងកាមេរ៉ាខាងមុខទំហំ 32MP selfie ។ ស្មាតហ្វូន nova 7 នេះប្រើប្រាស់នូវបន្ទះឈីប Kirin 985 5G chipset និងរ៉េមទំហំ 8GB ជាមួយនឹងម៉េមូរីទំហំ 128GB ឬ 256GB ។

 image

ស្មាតហ្វូន Huawei nova 7 Pro 5G នេះប្រើប្រាស់នូវបន្ទះឈីប 985 chipset ជាជាងបន្ទះឈីប flagship 990 5G ។ វាមានទំហំ 8/128GB និង 8/256GB ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានទំហំ 64+8+8+2MP ហើយវាមានកាមេរ៉ាទីពីរ 8MP periscope lens ជាមួយនឹងមុខងារ OIS ថែមទៀត។ វាមានកម្រិត 50x digital zoom និង optical zoom 5x ថែមទៀត។ កាមេរ៉ាគោលគឺមានទំហំ 64MP f/1.8 aperture ថែមទៀត។

image

ស្មាតហ្វូន Pro នេះគឺមានអេក្រង់ទំហំ 6.57” OLED ដែលមានកម្រិតភាពច្បាស់ 1080p+ និងកម្រិត 60Hz refresh rate ។ ស្មាតហ្វូន nova 7 Pro នេះមានរន្ធអេក្រង់ dual punch hole ដែលមានកាមេរ៉ាទំហំ 32MP និង​ 8MP selfie ។ ស្មាតហ្វូនទាំងពីរនេះគឺមានថាមពលថ្មទំហំ 4,000mAh ជាមួយនឹងបច្ចេកវិទ្យា 40W fast charging ថែមទៀត៕