ព័ត៌មាន

ស្មាតហ្វូន OnePlus 8 និង 8 Pro បង្ហាញខ្លួននៅអ៊ឺរ៉ុប ឥណ្ឌា សហរដ្ឋអាមេរិក និងចិន

ពេលនេះ ស្មាតហ្វូន OnePlus 8 និង 8 Pro បង្ហាញខ្លួននៅក្នុងទីផ្សាររបស់អ៊ឺរ៉ុប និងប្រទេសឥណ្ឌា សហរដ្ឋអាមេរិក និងចិនផងដែរ។ អ្នកអាចរកទិញស្មាតហ្វូននេះបាននៅលើវេបសាយរបស់ OnePlus ។ នៅក្នុងចក្រភពអង់គ្លេសស្មាតហ្វូន OnePlus 8 Pro 8/128GB គឺមានតម្លៃ £800 នៅលើ OnePlus.com ។ វាមានពណ៌ Onyx Black ទំហំ 8/128GB, Glacial Green ទំហំ 12/256GB (£900) ។

 image

នៅក្នុងប្រទេសអាល្លឺម៉ង់ ស្មាតហ្វូន OnePlus 8 Pro 128GBគឺមានតម្លៃ €900 នៅលើ OnePlus.com (Onyx Black) 256GB គឺមានតម្លៃ €1,000 (Ultramarine Blue និង Glacial Green) ។ ស្មាតហ្វូន OnePlus 8 128GBគឺមានតម្លៃ €700 (Glacial Green), 256GB គឺមានតម្លៃ €800 (Interstellar Glow, Glacial Green) ។

image

នៅក្នុងប្រទេសឥណ្ឌា OnePlus.in ដាក់លក់ស្មាតហ្វូន Pro នេះនៅក្នុងតម្លៃ INR 55,000 និង INR 45,000 ។ សម្រាប់ស្មាតហ្វូន OnePlus 7T Pro និង 7T គឺមានតម្លៃ INR 48,000 និង INR 35,000 ៕