ព័ត៌មាន

ក្រុមហ៊ុន AMD ប្រកាសបង្ហាញនូវ Ryzen 3 3100 និង Ryzen 3 3300X desktop CPU ដែលមានតម្លៃចាប់ផ្តើមពី $99

ក្រុមហ៊ុន AMD ប្រកាសបង្ហាញនូវ desktop CPU ថ្មីចំនួនពីរនោះគឺ Ryzen 3000 series ។ ផ្អែកទៅលើស្ថាបត្យកម្មជំនាន់ទី ៣ នៃ Zen 2 នេះ សម្រាប់បន្ទះឈីប Ryzen 3 processors ថ្មីនេះគឺនាំយកនូវភាពជោគជ័យសម្រាប់ក្រុមហ៊ុននេះជាមួយនឹងបន្ទះឈីប 3000-series desktop processors នេះ។

image

បន្ទះឈីបទាំងពីរនេះគឺមាន Ryzen 3 3100 និង Ryzen 3 3300X ។ វាមាន 4 core, 8 thread processors ជាមួយនឹង SMT, 65W TDP និង 18MB cache (L2 + L3) ។ ភាពខុសគ្នារវាងបន្ទះឈីបទាំងពីរនេះគឺទៅលើល្បឿន clock speed របស់វា។ បន្ទះឈីប 3100 គឺមានល្បឿន 3.6GHz base/3.9GHz boost ខណៈពេលដែល 3300X គឺមានល្បឿន 3.8GHz base/4.3GHz boost ។

image

ភាពខុសគ្នាមួយទៀតនោះគឺតម្លៃរបស់វា បន្ទះឈីប 3100 គឺមានតម្លៃ $99 ខណៈពេលដែល 3300X គឺមានតម្លៃ $120 ។ បន្ទះឈីបទាំងពីរនេះនឹងដាក់លក់នៅថ្ងៃទី ១២ ខែឧសភានេះ។ AMD ក៏ប្រកាសបង្ហាញនូវបន្ទះឈីប B550 chipset ជំនាន់ក្រោយរបស់ Ryzen 3000 series processors ។ បន្ទះឈីប B550 chipset នេះគឺផ្អែកនៅលើ motherboards​ដែលនាំយកនូវ PCIe 4.0 ។ សម្រាប់ B550 motherboards ត្រូវគេរំពឹងថានឹងដាក់លក់នៅថ្ងៃទី ១៦ ខែមិថុនានេះតាមរយៈដៃគូជាច្រើនដូចជា ASRock, ASUS, Biostar, Colorful, GIGABYTE និង MSI ៕