ព័ត៌មាន

T-Mobile ធ្វើការអាប់ដេត One UI 2.1 នៅលើស្មាតហ្វូន Galaxy S10, S10+ និង S10e

T-Mobile ចាប់ផ្តើមធ្វើការផ្ញើចេញនូវការអាប់ដេតនៅលើ Samsung&#039s One UI 2.1 សម្រាប់ស្មាតហ្វូន Galaxy S10, S10+ និង S10e ។ នេះគឺជាស្បែក Android ចុងក្រោយបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ។ នៅក្នុងពេលនេះផងដែរ ការអាប់ដេតនេះគឺមានទំហំ 1.5GB ដែលមានលេខ software version G973USQU3DTC9 នៅលើស្មាតហ្វូន S10, G970USQU3DTC9 នៅលើស្មាតហ្វូន S10e និង G975USQS3DTC9 នៅលើស្មាតហ្វូន S10+ ។

image

អ្នកអាចឆែកមើលនៅក្នុង Software updates នៅក្នុង Settings បាន។ ការអាប់ដេតនៅលើ One UI 2.1 នេះគឺមានការពង្រឹងទៅលើប្រព័ន្ធកាមេរ៉ាដែលអាចធ្វើាករថត timelapse នៅក្នុងពេលយប់ ការថតវីដេអូកាមេរ៉ា Selfie កម្រិត 60fps (FHD ឬ 4K) និង Pro mode សម្រាប់វីដេអូថែមទៀត។

image

វាក៏មានការពង្រឹងទៅលើ AR Emoji ការស្វែងរកកាន់តែល្អជាងមុននៅក្នុង Gallery app និង Samsung keyboard ល្អជាងមុនផងដែរ។ សម្រាប់ Quick Share គឺមានផងដែរ ហើយ Music Share អនុញ្ញាតអោយអ្នកចែករំលែកនូវតន្រ្តីចេញពីស្មាតហ្វូនរបស់អ្នកទៅកាន់ឧបករណ៍មួយទៀតតាមរយៈ Bluetooth បានផងដែរ៕