ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Apple នឹងប្រកាសបង្ហាញនូវ AirPods ជំនាន់ទី ៣ របស់ខ្លួននៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២១

ក្រុមហ៊ុនបច្ចេកវិទ្យា Apple មានគម្រោងក្នុងការចាប់ផ្តើមទ្រង់ទ្រាយធំទៅលើកាសស្តាប់ AirPods ថ្មីរបស់ខ្លួននៅចុងឆ្នាំ ២០២០ នេះ។ នេះគឺមានការទម្លាយចេញពីអ្នកទម្លាយ Ming-Chi Kuo ដែលគាត់ទម្លាយថា កាសស្តាប់នេះនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ នេះ។

 image

តាមការបញ្ជាក់របស់ Apple Insider នេះគឺមានការទម្លាយថា កាសស្តាប់ AirPods Pro ជំនាន់ទី ២ នៅមិនទាន់បង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះទេ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះនឹងចាប់ផ្តើមផលិតទ្រង់ទ្រាយធំទៅលើកាសស្តាប់នេះចុងឆ្នាំ ២០២១ នេះ​ហើយវាក៏អាចនឹងបង្ហាញខ្លួននៅលើទីផ្សារនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ នេះ។

image

តាមការបញ្ជាក់របស់លោក Kuo នោះ ទីផ្សារនេះគឺប្រហែលជាមានការរំពឹងទៅលើកាសស្តាប់ AirPods នេះ ប៉ុន្តែពេលនេះក្រុមហ៊ុននេះក៏មានម៉ូឌែលថ្មីរបស់កាសស្តាប់ Beats ផងដែរ។ គាត់និយាយថា វាប្រហែលជាមានការផ្លាស់ប្តូរពីកាសស្តាប់ AirPods ជំនាន់ទី ២ ទៅកាន់កាសស្តាប់ AirPods Pro បើទោះបីជាមានតម្លៃថ្លៃក៏ដោយ។ ការនាំចេញកាសស្តាប់នេះគឺមានការធា្លក់ចុះ ៤០% នៅក្នុងត្រីមាសនេះបើធៀបជាមួយនឹងត្រីមាសមុននេះ ហើយវាក៏មានចំនួន ១១ ទៅ ១៣ លានគ្រឿងនៅក្នុងឆមាសទី ២ ឆ្នាំ ២០២០ ផងដែរ។​ ក្រុមហ៊ុន Apple ប្រហែលជាមានការនាំចេញនូវកាសស្តាប់ AirPods ចំនួន ៩០ លាននៅចុងឆ្នាំ២០២០ នេះ ហើយវាក៏មានការនាំចេញកាសស្តាប់ AirPods ពី ៥០ ទៅ ៥៥ លានគ្រឿង និងកាសស្តាប់ AirPods Pro ចាប់ពី ៣៥ ទៅ ៤០ លានគ្រឿងផងដែរ៕