ព័ត៌មាន

ផែនទី Here WeGo Maps មាននៅលើ Huawei App Gallery ហើយ

ចាប់តាំងពីពេលដែលមិនអាចដំណើរការនូវសេវាកម្ម Google Mobile Services (GMS) រយៈពេលជិត ១ ឆ្នាំរួចមកនោះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏ស្វែងរកនូវវិធីជាច្រើនរបស់ខ្លួនក្នុងការពង្រីកទៅលើកម្មវិធីដាក់បញ្ចូលទៅក្នុងហាង App Gallery store របស់ខ្លួននោះ។ ពេលនេះ កម្មវិធីផែនទី Here WeGo Maps អាចដោនឡូតបាននៅក្នុង App Gallery ហើយ។

image

កម្មវិធីនេះមានការបង្ហាញនូវទិសដៅនៃការដើរ ការដឹកជញ្ជូនសាធារណៈ ការធ្វើដំណើរតាមរយៈកង់ ក៏ដូចជាការប្រើប្រាស់នៅក្នុង offline maps បានថែមទៀត។ វាអាចដំណើរការបាននៅច្រើនជាង ១០០ ប្រទេស និងច្រើនជាង ១៣០០ ទីក្រុងថែមទៀត។ ប្រសិនបើអ្នកមានស្មាតហ្វូន Huawei ឬ Honor នោះនៅក្នុង App Gallery អ្នកអាចចូលទៅដោនឡូតកម្មវិធីផែនទី Here WeGo Maps នេះបានផងដែរ។

image

នេះគឺជាសញ្ញាមួយដែលល្អមែនទែនដែលផ្តល់នូវកម្មវិធី Apps ដែលមានគុណភាពខ្ពស់នៅក្នុងប្រព័ន្ធ Huawei’s ecosystem បានថែមទៀត។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុន Huawei ក៏មានបំណងក្នុងការនាំយកនូវ Apps ជាច្រើនទៀតសម្រាប់ App Gallery របស់ខ្លួនបាន៕