ព័ត៌មាន

ស្មាតហ្វូនRealme X3 SuperZoom ទទួលបាននូវវិញ្ញាបនបត្រ Bluetooth SIG

ស្មាតហ្វូន X3 របស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi គឺមានពាក្យចចាមអារ៉ាមចាប់តាំងពីដើមខែនេះ។ យើងពិតជារំភើបណាស់នៅពេលដែលយើងបានឃើញនូវស្មាតហ្វូន  X3 SuperZoom ដែលបង្ហាញខ្លួននៅក្នុងបញ្ជីជាច្រើនកាលពីដើមខែនេះ។ ពេលនេះ យើងបានឃើញនូវស្មាតហ្វូន X3 SuperZoom ដែលប្រទះឃើញនៅលើប្រព័ន្ធ Database របស់  Bluetooth SIG ផងដែរ។

 image

ស្មាតហ្វូននេះគឺមានលេខម៉ូឌែល RMX2086 នៅក្នុងបញ្ជីកាលពីពេលមុនរបស់វា។ វិញ្ញាបនបត្រនេះគឺមានការទម្លាយអំពី Bluetooth 5.1 connectivity ផងដែរ។ នៅក្នុងបញ្ជីរបស់  Geekbench នេះ យើងបានដឹងថា​ស្មាតហ្វូន X3 SuperZoom នេះគឺមានបន្ទះឈីប Snapdragon 855+ chipset រ៉េមទំហំ 12GB និងប្រព័ន្ធប្រតិបត្តិការ Android 10 ថែមទៀត។ ស្មាតហ្វូននេះនឹងមានភ្ជាប់ជាមួយនឹង  telephoto module ដែលមានកម្រិត 20X hybrid zoom ហើយវាក៏មានមុខងារ optical magnification ថែមទៀត៕

image