ព័ត៌មាន

ស្មាតហ្វូន Xiaomi Mi 10 Youth បង្ហាញខ្លួននៅលើ TENAA ដែលបង្ហាញអំពីលក្ខណៈសម្បត្តិជាច្រើនរបស់វា

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi នឹងប្រកាសបង្ហាញនូវស្មាតហ្វូន Mi 10 Youth នៅថ្ងៃចន្ទខាងមុខនេះ ហើយស្មាតហ្វូននេះក៏បង្ហាញខ្លួននៅលើបញ្ជីរបស់ TENAA ផងដែរ។ ស្មាតហ្វូននេះមានបន្ទះឈីប Snapdragon 765G, អេក្រង់ OLED ដែលមានកម្រិតភាពច្បាស់​ Full HD+ ម៉េមូរីធំជាងមុន និងកាមេរ៉ាគោលទំហំ 48MP ថែមទៀត។

 image

បន្ទះឈីបនេះមិនមានបង្ហាញនៅក្នុងបញ្ជីនេះទេ ប៉ុន្តែវាគឺជាបន្ទះឈីប 2.4 GHz CPU ហើយវាអាចជាបន្ទះឈីប SD765G ។ ស្មាតហ្វូន Mi 10 Youth នេះគឺនឹងបង្ហាញខ្លួននៅក្រៅទីផ្សាររបស់ចិនជាមួយនឹងឈ្មោះហៅថា Mi 10 SE ហើយវាមានរ៉េមទំហំ – 4GB, 6GB, 8GB និងម៉េមូរីទំហំ 64GB, 128GB និង 256GB ថែមទៀត។

image

ស្មាតហ្វូននេះគឺមានអេក្រង់ខាងមុខដែលមានទំហំ 6.57” OLED ហើយវាក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅក្រោមអេក្រង់ថែមទៀត។ ថាមពលថ្មរបស់វាគឺមានទំហំ 4,060 mAh ជាមួយនឹងបច្ចេកវិទ្យា fast-charging, Android 10 ប៉ុន្តែវាមិនមានការបញ្ជាក់អំពីរន្ធ microSD slot ឬ 3.5 mm audio jack នោះទេ៕