ព័ត៌មាន

FBI បញ្ឈប់គេហទំព័របោកប្រាស់ដែលប្រើឈ្មោះជំងឺកូវីដ១៩ ចំនួនរាប់រយ

 

មជ្ឈមណ្ឌលបណ្តឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺរណិតរបស់ FBI ធ្វើការជាមួយមន្រ្តីអនុវត្តច្បាប់ និងក្រុមហ៊ុនក្នុងវិស័យឯកជនដើម្បីដកហូតកម្មសិទ្ធិគេហទំព័រលើអ៊ីនធឺរណិតចំនួនរាប់រយដែលត្រូវបានប្រើប្រាស់ដើម្បីបោកប្រាស់ទាក់ទងនឹងការរីករាលដាលនៃជំងឺកូវីដ១៩។ គិតនៅត្រឹមថ្ងៃអង្គារនេះ មជ្ឈមណ្ឌលនោះពិនិត្យឡើងវិញនូវពាក្យបណ្តឹងច្រើនជាងចំនួន ៣៦០០ដែលមានទាក់ទងនឹងការបោកប្រាស់តាមអ៊ីនធឺរណិត ហើយភាគច្រើនមានពាក់ព័ន្ធនឹងគេហទំព័រផ្សាយពាណិជ្ជកម្មវ៉ាក់សាំងក្លែងក្លាយ និងការព្យាបាល សប្បុរសធម៌ក្លែងបន្លំ ឬចែកចាយមេរោគ នេះបើយោងតាមការចេញផ្សាយពីនាយកដ្ឋានយុត្តិធម៌។

image

 គេហទំព័រទាំងនោះប្រើឈ្មោះ domain ដែលមានពាក្យ “covid19″ ឬ ” coronavirus” ហើយពេលខ្លះពួកគេបន្លំថា ពួកគេស្ថិតក្រោមការគ្រប់គ្រង ឬមានជាប់ទាក់ទងជាមួយអង្គការសុខភាពសាធារណៈ។ គេហទំព័រមួយចំនួនដែល FBI ដកហូតមានរាប់បញ្ចូលទាំងគេហទំព័របន្លំធ្វើជាអ្នកប្រមូលអំណោយដល់កាកបាទក្រហមសម្រាប់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះជំងឺកូវីដ១៩ និងគេហទំព័រមួយចំនួនបន្លំជាកម្មវិធីរបស់រដ្ឋាភិបាលដើម្បីបោកបញ្ឆោតមនុស្សឱ្យបញ្ចូលព័ត៌មានលម្អិតអំពីធនាគារ និងព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀត។ គណៈកម្មការពាណិជ្ជកម្មសហព័ន្ធបានរាយការណ៍នៅដើមខែនេះថា ការឆបោកទាក់ទងនឹងមេរោគកូវីដ១៩ បានធ្វើឱ្យអតិថិជនអាមេរិកខាតបង់អស់ជាង ១២លានដុល្លាររួចទៅហើយ។

image