ព័ត៌មាន

កម្មវិធីអ៊ីម៉ែលនៅលើiPhone អាចងាយរងគ្រោះពីការលួចអ៊ីម៉ែល

 

យោងតាមប្រភពរបាយការណ៍ពីកាសែត Wall Street Journal បានអោយដឹងថា កម្មវិធីអ៊ីម៉ែលលំនាំដើមនៅលើទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple អាចងាយទទួលរងការវាយប្រហារតាមអ៊ីម៉ែលទំនើប។ ភាពងាយរងគ្រោះដែលមិនធ្លាប់ស្គាលពីមុន ត្រូវបានក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺរណិត ZecOps រកឃើញ និងបានរាយការណ៍ថា ចំណុចរងគ្រោះនោះអនុញ្ញាតឱ្យក្រុមហេគឃ័រ ដំឡើងកម្មវិធីព្យាបាទលើទូរស័ព្ទ iPhone ដោយផ្ញើអ៊ីម៉ែលដែលមានល្បិច។ នៅក្នុងប្រព័ន្ធ iOS មួយចំនួន ករណីលួចចូលទៅក្នុងឧបករណ៍អាចកើតឡើងនៅពេលដែលអ៊ីម៉ែលមានមេរោគត្រូវបានកម្មវិធីម៉ែលដើមទាញយក។

image

នៅក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃច័ន្ទនេះរបស់ក្រុមហ៊ុនZecOpsនិយាយថាភាពរងគ្រោះកើតមានមានចាប់ពីប្រព័ន្ធប្រតិបត្តិការ iOS 6 ។ ការជួសជុលអាចនឹងមកដល់ឆាប់ៗនេះ។ បើយោងតាមគេហទំព័រ ZecOps បានអោយដឹងថា ក្រុមហ៊ុន Apple បានធ្វើការកំនត់ភាពងាយរងគ្រោះនៅក្នុងឧបករណ៍ជំនាន់ចុងក្រោយនៃកម្មវិធីបែលតារបស់ខ្លួន។ក្រុមហ៊ុន Apple មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

image