ព័ត៌មាន

កំហុសថ្មីលើ Zoom ឱ្យហេគឃ័រថតទុកការប្រជុំរបស់អ្នក ទោះអ្នកបានបិទមុខងារថត

 គុណវិបត្តិ Zoomថ្មីអនុញ្ញាតឱ្យពួកហេគឃ័រថតទុកនូវការប្រជុំ និងចាប់យកអត្ថបទជជែក ដោយអ្នកចូលរួមមិនបានដឹងខ្លួន បើទោះបីជាអេដមីនបានបិទជម្រើសថតសម្រាប់អ្នកចូលរួមក៏ដោយ។ អ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពពី Morphisec Labs បានសង្កេតឃើញពីភាពងាយរងគ្រោះថ្មីមួយដែលអាចឱ្យមេរោគចាក់ចូលក្នុងដំណើរការរបស់ Zoom ដោយមិនមានអន្តរកម្ម បើទោះបីជាមុខងារថតត្រូវបានបិទដោយអ្នកប្រើប្រាស់ក៏ដោយ។

image

នៅពេលហេគឃ័រកំពុងថតយកនោះ ពុំមានអ្នកចូលរួមណាម្នាក់ដឹងថា ការប្រជុំរបស់ពួកគេត្រូវបានកត់ត្រាទុក ហើយមេរោគលើកម្មវិធី Zoom បានធ្វើការគ្រប់គ្រងពេញលេញលើលទ្ធផល។ ប្រការនេះបានបើកផ្លូវសម្រាប់ពួកហេគឃ័រដើម្បីយកការណ៍លើវគ្គ Zoom ព្រោះថាពួក ហេគឃ័រ បានចាប់ផ្តើមលក់ឈ្មោះអ្នកប្រើ និងលេខកូដសម្ងាត់រាប់ពាន់របស់គនណី Zoom នៅលើវេទិការងងឹត។ យោងទៅតាមការបង្ហាញដោយលោក Morphisec​ បានឱ្យឃើញថា ការវាយប្រហារគឺអាចធ្វើទៅបានជាមួយនឹងកំណែចុងក្រោយបំផុតនៃ Zoom ដែលមុខងារសុវត្ថិភាពគ្រប់យ៉ាងទាំងអស់ និងមានកម្មវិធីកំចាត់មេរោគ។

image