ព័ត៌មាន

រដ្ឋស៊ីរ៉ីគាំទ្រដល់ក្រុមហេគឃ័រដោយប្រើឈ្មោះកូវីដ១៩ ដើម្បីវាយប្រហារអ្នកប្រើប្រាស់ Android

 ក្រុមអ្នកស្រាវជ្រាវរកឃើញយុទ្ធនាការឃ្លាំមើលចល័តមួយដែលប្រើកម្មវិធី Android ចំនួន ៧១កម្មវិធីដែលមានគំនិតអាក្រក់ដើម្បីឈ្លបយកការណ៍លើអ្នកប្រើប្រាស់ស៊ីរី ចាប់តាំងពីដើមខែមករា ឆ្នាំ២០១៨។ ក្រុមហេគឃ័ររបស់រដ្ឋស៊ីរីមានឈ្មោះថា Syrian Electronic Army (SEA)។​ កម្មវិធីចំនួន ៦៤ជាកម្មសិទ្ធិរបស់ក្រុមឃ្លាំមើល “SpyNote”  និងកម្មវីធីផ្សេងទៀតជាកម្មសិទ្ធិរបស់ SandroRat, AndoServer និងគ្រួសារ SLRat ដែលបន្លំខ្លួនដើម្បីផ្តល់ព័ត៌មានពាក់ព័ន្ធអំពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

image

ចំពោះគំរូកម្មវិធី AndoServer ទទួលបញ្ជា និងមានសមត្ថភាពដូចជា៖

-ថតរូបអេក្រង់

-ទាញយកថាមពលថ្ម​ នៅពេលឧករណ៍សាកភ្លើង

-របាយការណ៍ទីតាំង (រយៈទទឹង និងរយៈបណ្តោយ)

-ទទួលបានបញ្ជីរបស់កម្មវិធីដែលបានដំឡើង

-បើកដំណើរការកម្មវិធីមានគំនិតអាក្រក់

-ពិនិត្យមើលចំនួនកាមេរ៉ានៅលើឧបករណ៍

-បង្កើតសារលោត

-ថតសំឡេង

-បង្កើតហ្វាលលើថាសផ្ទុកទិន្ន័យក្រៅ

-កំណត់លើប្រវត្តិនៃការហៅ

-រាយបញ្ចីឯកសារដែលមាននៅក្នុងថតឯកសារ

-ហៅតាមលេខទូរស័ព្ទ

-ការបញ្ជាក់សារ SMS

-ការផ្ញើសារទៅលេខទូរស័ព្ទ

-ការបញ្ជាក់ពីបញ្ជីទំនាក់ទំនង

-ចាក់សំឡេងរោទ៍ហើយបន្ទាប់មកប្រើ sleeping

-ជ្រើសរើសកាមេរ៉ាជាក់លាក់ណាមួយដើម្បីចូលដំណើរការ

 image