ព័ត៌មាន

លក្ខណៈសម្បត្តិ និងរូបភាពជាច្រើនរបស់ស្មាតហ្វូន Honor X10 ត្រូវទម្លាយនៅលើ TENAA និង MIIT

ស្មាតហ្វូន X10 series របស់ក្រុមហ៊ុនបច្ចេកវិទ្យា Honor គឺជាត្រូវបានលើកឡើងជាលើកដំបូងបំផុតកាលពីម្សិលមិញនេះ ហើយនៅថ្ងៃនេះ យើងក៏បានឃើញនូវការទម្លាយរបស់ស្មាតហ្វូន Honor X10 ។ ស្មាតហ្វូននេះបង្ហាញខ្លួននៅលើបញ្ជីរបស់ MIIT របស់ចិន និង TENAA ដែលមានការទម្លាយអំពីលក្ខណៈសម្បត្តិ និងរូបភាពរបស់ស្មាតហ្វូននេះផងដែរ។

 image

ស្មាតហ្វូន Honor X10 នេះមានបន្ទះឈីប Kirin 820 5G chipset អេក្រង់  6.63-inch IPS LCD​ដែលមានកម្រិតភាពច្បាស់​2400x1080px ថែមទៀត។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយចំនួន ៤ គ្រាប់។ ស្មាតហ្វូននេះមានវិមាត្រ 2400x1080px និងថាមពលថ្មទំហំ 4,200mAh និងបច្ចេកវិទ្យា  22.5W wired charging ថែមទៀត។ ស្មាតហ្វូន Honor X10 នឹងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G ផងដែរ។ Honor X10 គឺជាស្មាតហ្វូនជំនាន់បន្ទាប់របស់ស្មាតហ្វូន Honor 9X ហើយវាមានតម្លៃដូចគ្នាដែរគឺ CNY 1,000 (~€130, INR 10,700) ៕

image