ព័ត៌មាន

ស្មាតហ្វូន HTC Desire 20 Pro ប្រទះឃើញនៅលើ GeekBench

ក្រុមហ៊ុនបច្ចេកវិទ្យា HTC កំពុងតែធ្វើការនៅលើស្មាតហ្វូនថ្មីរបស់ខ្លួន។ នៅក្នុងការទម្លាយរបស់ @LlabTooFeR បង្ហាញអំពីស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន HTC ផងដែរ។ ស្មាតហ្វូននេះគឺមានលេខកូដ Bayamo ហើយវាក៏អាចហៅថា Desire 20 Pro ផងដែរ។

image

ស្មាតហ្វូននេះមើលទៅគឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន Xiaomi Mi 10 សម្រាប់ផ្នែកខាងក្រោយរបស់វា ហើយផ្នែកខាងមុខរបស់វាមើលទៅគឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន OnePlus 8 ។ ស្មាតហ្វូននេះនៅតែមានរន្ធដោតកាសស្តាប់ 3.5mm headphone jack ។

image

ស្មាតហ្វូន Desire 20 Pro នេះបង្ហាញខ្លួននៅលើ GeekBench ផងដែរ។ ស្មាតហ្វូននេះគឺមានពិន្ទុដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូនដែលប្រើប្រាស់នូវបន្ទះឈីប Mediatek Helio G80 និង Exynos 9611 ប៉ុន្តែនៅក្នុងបញ្ជីនេះបញ្ជាក់ថា ស្មាតហ្វូននេះអាចនឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm platform និង Snapdragon 660 ឬ 665 ។ ស្មាតហ្វូននេះអាចនឹងមានរ៉េមទំហំ 6GB ៕