ព័ត៌មាន

ស្មាតហ្វូន Meizu 17 នឹងមានថាមពលថ្មទំហំ 4,500mAh និងបច្ចេកវិទ្យា 30W charging

ក្រុមហ៊ុនបច្ចេកវិទ្យា Meizu ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូនលំដាប់កំពូលរបស់ខ្លួននោះគឺ Meizu 17 ហើយនៅពេលនេះយើងក៏ឃើញយុទ្ធនាការនៃការផ្សព្វផ្សាយស្មាតហ្វូននេះផងដែរ។ នៅក្នុងការបង្ហោះដែលចែករំលែកចេញពី Weibo page របស់ក្រុមហ៊ុននេះ ស្មាតហ្វូន Meizu 17 នឹងមានថាមពលថ្មទំហំ 4,500mAh និងបច្ចេកវិទ្យា 30-watt charging ថែមទៀត។

 image

វាមានពាក្យចចាមអារ៉ាមជាច្រើនទៀតដែលផ្តោតទៅលើថាមពលថ្មី និងបច្ចេកវិទ្យា 30W charging នេះផងដែរ ប៉ុន្តែនៅថ្ងៃនេះ វាមានការបញ្ជាក់យ៉ាងច្បាស់ហើយអំពីរឿងនេះ។ ក្រុមហ៊ុននេះទម្លាយថា ស្មាតហ្វូន Meizu 17 នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 865 និង UFS 3.1 storage ។ អេក្រង់របស់ស្មាតហ្វូននេះគឺមានកម្រិតដល់ទៅ 90Hz display ។ ស្មាតហ្វូន Meizu 17 នឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី ៨ ខែឧសភាខាងមុខនេះ៕

image