ព័ត៌មាន

DJI Mavic Air 2 ប្រកាសបង្ហាញខ្លួនជាមួយនឹងកាមេរ៉ា 48MP និងការថតកម្រិត 8K Hyperlapse

ក្រុមហ៊ុន DJI បានប្រកាសបង្ហាញនូវ Mavic Air 2 ដែលជាជំនាន់បន្ទាប់របស់ Mavic Air​ ដែលប្រកាសបង្ហាញខ្លួននៅក្នុងឆ្នាំ ២០១៨ នោះ។ សម្រាប់ Drone ថ្មីនេះគឺមានការពង្រឹងទៅលើកាមេរ៉ា រយៈពេលនៃការហោះ និងប្រព័ន្ធសុវត្ថិភាពថែមទៀត។

 image

បើនិយាយអំពីការថតរូបភាពវិញនោះ Mavic Air 2 នេះមានកាមេរ៉ា 1/2″ 48MP Sony IMX586 sensor​ថ្មីដែលអាចធ្វើការថតកម្រិតរូបភាព 12MP ដោយប្រើប្រាស់នូវបច្ចេកវិទ្យា pixel-binningឬ 48MP ។ វាក៏មានមុខងារ SmartPhoto ដែលមាន Modes ចំនួន ៣ នោះគឺ HDR, Hyperlight និង scene recognition ផងដែរ។ នៅក្នុងការថតរូបភាព HDR នោះ ការថតរូបភាពនេះគឺមានកម្រិត exposures ខ្ពស់ថែមទៀត។ សម្រាប់ Hyperlight នេះគឺកាត់បន្ថយទៅលើគ្រាប់ noise ថែមទៀត។ Scene recognition អាចធ្វើការកំណត់ទៅលើពេលថ្ងៃលិច មេឃពណ៌ខៀវ ស្មៅ ព្រិល និងដើមឈើដោយស្វ័យប្រវត្តិថែមទៀត។

image

សម្រាប់ការថតវីដេអូវិញនោះ Mavic Air 2 នេះអាចធ្វើការថតវីដេអូកម្រិត 4K នៅក្នុង 60fps និង 120Mbps ផងដែរ។ វាក៏អាចធ្វើការថត 120fps ឬ 240fps នៅក្នុងកម្រិត 1080p ជាមួយនឹងមុខងារ 4x និង 8x slow motion ផងដែរ។ វាក៏មានការថតកម្រិត HDR ផងដែរ។ Mavic Air 2 នេះអាចធ្វើការថតវីដេអូ hyperlapse នៅក្នុងកម្រិត 8K ថែមទៀត។ វាក៏មាន flight modes ចំនួន ៤ នោះគឺ ree movement, Circle, CourseLock និង WayPoints ផងដែរ៕