ព័ត៌មាន

ការលក់ស្មាតហ្វូន Huawei nova 7 ចាប់ផ្តើមនៅក្នុងប្រទេសចិន ខណៈពេលដែលការនាំចេញស្មាតហ្វូននេះគឺនៅសប្តាហ៍ក្រោយនេះ

ស្មាតហ្វូនស៊េរីថ្មី Huawei nova 7 ពេលនេះដាក់លក់នៅក្នុងប្រទេសចិនហើយ ហើយវាគឺដាក់លក់នៅវេលាម៉ោង 10:08 បន្ទាប់ពីការ pre-orders កាលពីប៉ុន្មានថ្ងៃមុននេះ។ ទោះជាយ៉ាងណាក៏ដោយនោះ នៅលើបញ្ជីរបស់ Vmall នោះ​ ការនាំចេញរបស់ស្មាតហ្វូននេះគឺនៅថ្ងៃទី ៦ ខែឧសភានេះ។

image

វានៅមិនទាន់មានសញ្ញាណាមួយដែលបង្ហាញថាស្មាតហ្វូន nova 7 នេះនឹងបង្ហាញខ្លួននៅក្រៅទីផ្សាររបស់ប្រទេសចិននោះទេក្នុងពេលឆាប់ៗនេះ។ ប្រសិនបើស្មាតហ្វូននេះដាក់លក់នៅក្នុងទីផ្សារបរទេសមែននោះ វាប្រហែលជាមានការផ្លាស់ប្តូរឈ្មោះផងដែរ។ ស្មាតហ្វូន Huawei P40 Lite គឺជាការប្តូរឈ្មោះរបស់ស្មាតហ្វូន nova 6 SE ។ ស្មាតហ្វូន 6 SE នេះគឺជាម៉ូឌែលរបស់ “nova 7i” នៅក្នុងប្រទេសម៉ាឡេស៊ី៕

image