ព័ត៌មាន

ការប្រកាសបង្ហាញស្មាតហ្វូន OnePlus Z គឺនៅក្នុងខែកក្កដា

OnePlus Z គឺជាប្រភេទស្មាតហ្វូន  “lite” version របស់ស្មាតហ្វូន  8-series ។ អ្នកទម្លាយព័ត៌មាន  Max J គឺបង្ហើបថា ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងខែកក្កដានេះ។ ការពន្យារពេលទៅលើការប្រកាសបង្ហាញស្មាតហ្វូន Z នេះគឺដោយសារតែការផ្ទុះឡើងនៃមេរោគ  COVID-19 ។ ក្រុមហ៊ុនបច្ចេកវិទ្យា OnePlus មិនបញ្ជាក់ថា ខ្លួនធ្វើការនៅលើស្មាតហ្វូនម៉ូឌែល “lite” នោះទេ។

image

ស្មាតហ្វូន OnePlus នេះនឹងប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 1000L និងបច្ចេកវិទ្យា 5G connectivity ថែមទៀត។ ស្មាតហ្វូននេះគឺមានកាមេរ៉ា Selfie នៅកណ្តាលអេក្រង់របស់ស្មាតហ្វូននេះ។ ស្មាតហ្វូន OnePlus Z ធ្លាប់មានរូបភាព Render នៅក្នុងខែធ្នូឆ្នាំមុននេះ។ ស្មាតហ្វូននេះមានអេក្រង់ AMOLED ផងដែរ ប៉ុន្តែសម្រាប់កម្រិត Refresh Rate របស់វានៅមិនទាន់ដឹងនៅឡើយទេ៕

image