ព័ត៌មាន

ស្មាតហ្វូន Poco F2 Pro បង្ហាញខ្លួននៅលើបញ្ជីរបស់ Google Play ហើយវាអាចជាការប្តូរឈ្មោះថ្មីរបស់ស្មាតហ្វូន Redmi K30 Pro

កាលពីខែមុននេះ យើងមានរបាយការណ៍មួយដែលអះអាងថា​ស្មាតហ្វូន Redmi K30 Pro ប្រហែលជាបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅក្នុងនាមជាសមាជិកថ្មីនៃម៉ាកយីហោ Poco ។ លោក Chandolu Manmohan នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Poco នៅក្នុងប្រទេសឥណ្ឌាអះអាងថា វាមិនមានគម្រោងក្នុងការនាំយកនូវស្មាតហ្វូន Redmi K30 Pro ក្នុងនាមជាស្មាតហ្វូន Poco F2 ឬ X2 Pro នោះទេ។

image

នៅក្នុងបញ្ជីថ្មីនេះនៅលើ Google Play គឺមានការបង្ហាញថា ស្មាតហ្វូន Redmi K30 Pro នេះជាស្មាតហ្វូន Poco F2 Pro ។ យើងអាចមើលឃើញថា ស្មាតហ្វូននេះគឺមានលេខកូដ “Imi” ដូចគ្នាទៅនឹងស្មាតហ្វូន Redmi K30 Pro ប៉ុន្តែសម្រាប់ទីផ្សារជាច្រើនទៀតគឺមានឈ្មោះហៅថា Poco F2 Pro ។

image

បន្ថែមពីនេះទៀតនោះ​យើងក៏ឃើញស្មាតហ្វូន Redmi K30 Pro Zoom​នេះមានលេខកូដ “Imiinpro” នៅក្នុងទីផ្សាររបស់ប្រទេសឥណ្ឌាផងដែរ។ វាហាក់ដូចជាស្មាតហ្វូន Redmi K30 នេះនឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាជាមួយនឹងម៉ាកយីហោដូចគ្នាផងដែរសម្រាប់ទីផ្សារជាច្រើនទៀតផងដែរ ហើយវាមិនមែនជាផ្នែកមួយនៃម៉ាក Poco នោះទេ។