ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy J2 Core (2020) បង្ហាញខ្លួនជាផ្លូវការជាមួយនឹង Storage ធំជាងមុនទ្វេរដង

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន Galaxy J2 Core (2020) នៅក្នុងប្រទេសឥណ្ឌា ហើយវាគឺមាន Storage ធំជាងស្មាតហ្វូន J2 Core ដល់ទៅពីរដង។ ស្មាតហ្វូនថ្មីនេះដំណើរការនូវ Android Go Edition ថែមទៀតផង។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 5” LCD ជាមួយនឹងកម្រិតភាពច្បាស់​ 540 x 960px ។

image

ស្មាតហ្វូននេះមានកាមេរ៉ា 5MP selfie ។ កាមេរ៉ាខាងក្រោយរបស់វាគឺមានទំហំ 8MP sensor និង autofocus lens ហើយវាអាចថតវីដេអូកម្រិត 1080p 30fps ថែមទៀត។ ស្មាតហ្វូននេះគឺមានម៉េមូរីទំហំ 16GB និងរន្ធដោតកាត microSD card slot ទំហំដល់ទៅ 256GB ផងដែរ។

image

ស្មាតហ្វូននេះដំណើរការនូវ Exynos 7570 Quad, 14nm chip ជាមួយនឹង 4x Cortex-A53 cores និងក្រាហ្វិកកាត Mali-T720 ។ វាមានរ៉េមទំហំ 1GB ។ វាមានថាមពលថ្មទំហំ 2,600mAh សម្រាប់ការប្រើប្រាស់នៅលើ web browsing បាន ១៤ ម៉ោងនៅលើ LTE និង Wi-Fi (2.4GHz) ។ ស្មាតហ្វូន Samsung Galaxy J2 Core (2020) មានស៊ីមពីរ ហើយវាមាន ៣ ពណ៌គឺពណ៌មាស ពណ៌ខៀវ និងពណ៌ខ្មៅ៕