ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung កំពុងតែធ្វើការនៅលើបន្ទះឈីប Exynos 992 សម្រាប់ស្មាតហ្វូន Note20

តាមការបញ្ជាក់នៅក្នុងរបាយការណ៍មួយដែលអាចជឿជាក់បាននោះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung កំពុងតែធ្វើការនៅលើបន្ទះឈីប Exynos 990 chipset សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន Galaxy Note20 ។ ប្រសិនបើអ្វីៗដូចតាមគ្រោងទុកនោះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងប្រកាសបង្ហាញស្មាតហ្វូន Galaxy Note20-series នេះនៅក្នុងខែសីហាខាងមុខនេះជាមួយនឹងបន្ទះឈីប Exynos 992 ដែលមានការពង្រឹងទៅលើ Version របស់បន្ទះឈីប Exynos 990 ដែលផ្អែកនៅលើដំណើរការ 6nm របស់ក្រុមហ៊ុននេះ។

image

ស្មាតហ្វូន Galaxy S20-series នឹងដាក់លក់នៅក្រៅប្រទេសកូរ៉េខាងត្បូង ហើយសហរដ្ឋអាមេរិក និងចិននឹងប្រើប្រាស់នូវបន្ទះឈីប Exynos 990 ។បន្ទះឈីប Exynos 992 នេះគឺមានការពង្រឹងទៅលើស្ថាបត្យកម្មរបស់វាកាន់តែប្រសើរជាងមុន ហើយវាក៏មានសមត្ថភាពល្អជាងបន្ទះឈីប Snapdragon 865 ថែមទៀត។

image

ហេតុផលមួយទៀតសម្រាប់ការអភិវឌ្ឍទៅលើបន្ទះឈីប Exynos 992 នេះគឺដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm ទើបតែប្រកាសបង្ហាញនូវបន្ទះឈីប Snapdragon 865+ ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រូវធ្វើការបង្ខំចិត្តក្នុងការពង្រឹងទៅលើបន្ទះឈីប Exynos 990 របស់ខ្លួនផងដែរសម្រាប់ស្មាតហ្វូន Galaxy Note20 ខាងមុខនេះ៕