ព័ត៌មាន

Xiaomi Mi 10 Youth បង្ហាញខ្លួនជាផ្លូវការជាមួយនឹងកាមេរ៉ា 5x periscope

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ទើបតែប្រកាសបង្ហាញជាផ្លូវការនូវស្មាតហ្វូន Mi 10 Youth 5G​របស់ខ្លួន ហើយនេះគឺជាស្មាតហ្វូនដំបូងបំផុតដែលមានកាមេរ៉ា periscope shooter ។ ស្មាតហ្វូននេះគឺមាន 50x zoom, Snapdragon 765G chipset ថាមពលថ្មធំ និងអេក្រង់ដែលអស្ចារ្យមែនទែន ហើយវាមានតម្លៃត្រឹមតែ $300/€275 ប៉ុណ្ណោះ។

 image

ស្មាតហ្វូន Xiaomi Mi 10 Youth 5G នេះមានលក្ខណៈសម្បត្តិជាច្រើនដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូន Mi 10 Lite 5G ដែលមានអេក្រង់ទំហំ 6.57” AMOLED panel ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅក្រោមអេក្រង់។ កម្រិតភាពច្បាស់របស់វាគឺ Full HD+ និងទ្រទ្រង់នូវកម្រិត 180Hz touch sampling rate ថែមទៀត។ កាមេរ៉ារបស់ស្មាតហ្វូន Mi 10 Youth 5G នេះគឺមានកាមេរ៉ា 8MP telephoto ជាមួយនឹង periscope lens ដែលអនុញ្ញាតនូវ 5x optical zoom និង 50x hybrid zoom ថែមទៀតផង។

image

កាមេរ៉ា ៣ គ្រាប់ទៀតនោះគឺ 48 MP f/1.8 ជាមួយនឹង 1/2” sensor, 8 MP ultrawide snapper ជាមួយនឹង 120-degree FoV និង f/2.2 lens និង 2 MP macro shooter ជាមួយនឹង 2-10 cm focusing distance ផងដែរ។ ការថតវីដេអូគឺនៅក្នុងកម្រិត 4K @ 30 fps ហើយការថត slow-mo videos គឺ 720p 960 fps ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺ 16MP នៅលើ waterdrop notch ។

image

ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,160 mAh និងបច្ចេកវិទ្យា 22.5W fast-charging ផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ក៏ប្រកាសបង្ហាញនូវ MIUI 12 មុនពេលដែលប្រកាសបង្ហាញនូវស្មាតហ្វូន Mi 10 Youth 5G ប៉ុន្តែស្មាតហ្វូននេះគឺដំណើរការជាមួយនឹង MIUI 11 ដែលផ្អែកនៅលើ Android 10 តែប៉ុណ្ណោះ៕