ព័ត៌មាន

realme 6Pro អធិរាជកាមេរ៉ាចំនួន ៦ គ្រាប់ជួយពង្រីកចក្ខុវិស័យរបស់អ្នកក្នុងការថតរូប Selfie ចាប់យករូបភាពប្លង់ទូលាយនៅខាងមុខ

នៅពេលដែលមានវត្តមានរបស់ស្មាតហ្វូនកាន់តែច្រើនឡើងភ្ជាប់មកជាមួយនឹងកាមេរ៉ាមុខពីរដែលត្រូវបានដាក់បង្ហាញនាពេលថ្មីៗនេះ អ្នកនឹងសង្កេតឃើញថាម៉ាកស្មាតហ្វូនមិនត្រឹមតែផ្តោតទៅលើសមត្ថភាពតែទៅលើកាមេរ៉ាខាងក្រោយប៉ុណ្ណោះទេ។ ថ្មីៗនេះក្រុមហ៊ុន realme ក៏បានចេញនូវម៉ូឌែលថ្មីមួយដែលបំពាក់នូវកាមេរ៉ាខាងមុខពីរគ្រាប់នោះគឺ realme 6Pro ។ ក្រៅពីកាមេរ៉ាគោលខាងមុខទំហំ១៦មេហ្គាភិចស៊ែល realme 6Pro បានបំពាក់ជាមួយលែនប្លង់ទូលាយ ១០៥ដឺក្រេ។ វិធីសាស្ត្រនេះបានដោះស្រាយបញ្ហាធំបំផុតនៃការថតរូបSelfieគឺមុំ និងចម្ងាយ។

 image

ប្លង់ទូលាយ៖ ជាមួយកាមេរ៉ាប្លង់ទូលាយខាងមុខទំហំ៨មេហ្គាភិចសែលនេះ វាកាន់តែងាយស្រួលក្នុងការផ្តិតយករូបភាពមិត្តភក្តិ ឬសមាជិកគ្រួសាររបស់អ្នកក្នុងរូបតែមួយ។ ប្លង់ទូលាយនេះធំជាងមុន២.៥ដង និងគាំទ្រដល់ការកែការខូចទ្រង់ទ្រាយគែមផងដែរ។

ការថតរូប Selfie ពេលយប់៖ កាមេរ៉ាខាងមុខទាំងពីរនៅលើ realme 6 Pro គាំទ្រ HDR និង ថតរូប Selfieពេលយប់ (Selfie ក្នុងពន្លឺទាប) ដែលមានន័យថាម៉ូដពេលយប់ដែលមាននៅក្នុងកាមេរ៉ាខាងក្រោយ ក៏បានយកមកប្រើនៅកាមេរ៉ាខាងមុខផងដែរ។

image

វីដេអូ HDR និងការថតវីដេអូចលនាយឺតៗ៖ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតគឺ វាអាចគាំទ្រដល់ការថតវីដេអូចលនាយឺតៗនៅកាមេរ៉ាខាងមុខ, អាចថតវីដេអូបានដល់ទៅកំរិត 1080P/120fps។ ខ្សែភាពយន្តដែលយើងតែងតែឃើញ ជាទូទៅត្រូវបានថតជាមួយនឹងអត្រា 24fps ហើយrealme 6 Pro អាចថតវីដេអូបានរហូតដល់ 120fps ក្នុង FHD HD និងទោះបីបន្ថយល្បឿនវីដេអូដល់ទៅ៥ដង ក៏នៅតែមិនបណ្តាលឱ្យធ្លាក់ចុះនៃអត្រាframe ដែរ។ សមត្ថភាពបង្ហាញ និងកំរិតframe គឺល្អបំផុត ហើយយើងអាចលេងវាបានតាមចំណង់ចំណូលចិត្ត។

image

ក្រៅពី realme 6Pro ដែលមានកាមេរ៉ាចំនួន៦ លក្ខណៈពិសេសផ្សេងទៀតក៏មានភាពលេចធ្លោផងដែរ។ បន្ទះឈីប Snapdragon 720 ជាមួយនឹងការសាកថ្មល្បឿនលឿន 30វ៉ាត់, អេក្រង់៩០ហឺត និងកាមេរ៉ា AIខាងក្រោយបួនគ្រាប់ទំហំ៦៤មេហ្គាភិចស៊ែល។ ជាមួយនឹងតម្លៃ៣៤៩ដុល្លារ ប៉ុន្តែបំពាក់ជាមួយលក្ខណៈពិសេសទាំងអស់នេះ ដូច្នេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយ realme 6Pro ដែលកំពុងរង់ចាំយើងគ្រប់គ្នា!

image