ព័ត៌មាន

ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀងថ្មី Samsung AddWash™ ជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់លោកអ្នក!

ស្ថានភាពបច្ចុប្បន្ននេះការរក្សាអនាម័យខ្លួនប្រាណ លាងដៃ ពាក់ម៉ាស់គឺជារឿងចាំបាច់! តែអ្វីដែលកាន់តែចាំបាច់បំផុតនោះគឺត្រូវប្រាកដថាសម្លៀកបំពាក់របស់យើងដែលពាក់ប្រចាំថ្ងៃមិនថាទៅធ្វើការ ឬមកពីខាងក្រៅវិញទាំងអស់បោកបានស្អាតល្អ និងគ្មានមេរោគ បាក់តេរីផ្សេងៗតោងជាប់ឡើយ! ជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung AddWash™ ថ្មីនេះលោកអ្នកគ្មានអ្វីត្រូវបារម្ភទៀតទេ…!

image

មានច្រើនបោកច្រើន…មានតិចបោកតិច…ហើយប្រសិនបើកំពុងបោក ហើយភ្លេច…ក៏នៅតែអត់បញ្ហា ហើយអ្វីដែលកាន់តែពិសេសបំផុតនោះមានបំពាក់នូវមុខងារបោកសម្អាតដោយប្រើចំហាយទឹកក្តៅ (Steam Cycles) ដែលមានអានុភាព និងសមត្ថភាពសម្លាប់មេរោគ បាក់តេរី ផ្សេងៗ ដែលតោងលើសម្លៀកបំពាក់បានរហូតដល់ 99.9%! ឡូយអស់ស្ទះ…!!

image

ដឹងតែមានទំនុកចិត្តម៉ង! ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung AddWash™ ថ្មីបំពាក់នូវបច្ចេកវិទ្យាទំនើប AI ចុងក្រោយនេះលោកអ្នកប្រាកដជាពេញចិត្តជាមួយនឹងជម្រើសបន្ថែមទៀតតាមការបញ្ជាតាមទូរស័ព្ទដៃជាមួយ App SmartThings របស់ក្រុមហ៊ុនសាមសុង ដោយក្នុងនោះលោកអ្នក៖

 -អាចរើសមុខងារបោកទៅតាមប្រភេទសាច់ក្រណាត់និងពណ៌

– អាចកំណត់កាលវិភាគបោក

– អាចតាមដាន និងថែទាំម៉ាស៊ីនបោក

image

 ក្នុងការជ្រើសរើសយកម៉ាស៊ីនបោកសម្លៀកបំពាក់ជាមួយនឹងលក្ខណៈចំណុចពិសេសដូចជា៖

* បោកសម្អាតសម្លាប់មេរោគដោយប្រើ ចំហាយក្តៅ (Steam Cycles)៖ នេះគឺជាបច្ចេកវិទ្យាទំនើបចុងក្រោយដែលមាននៅលើម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung AddWashTM ដោយធ្វើការ សម្លាប់មេរោគ បាក់តេរី ដែលមាននៅលើសម្លៀកបំពាក់គ្រប់ប្រភេទបានរហូតដល់ 99.9% !!!

 * ទ្វារបន្ថែម (AddWash)៖ កាន់តែងាយស្រួលក្នុងការបន្ថែមខោអាវដែលលោកអ្នកភ្លេច ឬចង់ថែមនៅចន្លោះប្រតិបត្តិការណាមួយក៏បាន ។

 * បច្ចេកវិទ្យា Digital Inverter Motor៖ មានខោអាវតិចបោកតិច…មានច្រើនបោកច្រើនចឹង តិចស៊ីថាមពលច្រើនអីទៅ? ខ្ញុំសូមធានា! ជាមួយនឹងបច្ចេកវិទ្យា Digital Inverter នេះពិតជាអាចជួយសន្សំសំចៃថាមពលបានខ្ពស់បំផុតពិតមែន!!

 * ការបញ្ជាវៃឆ្លាត តាម Q-Rator (SmartThings)៖ យើងអាចធ្វើការបញ្ជា និងតាមដានបញ្ហានានាតាមរយៈស្មាតហ្វូនបានយ៉ាងងាយមិនថាលោកអ្នកនៅទីណាគឺអាចបញ្ជា និងតាមដានម៉ាស៊ីនលោកអ្នកបានគ្រប់ពេលគ្រប់ទីកន្លែង។

image

 ដូច្នេះកុំបាច់គិតច្រើនទៀតអី…! មានម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung AddWash™ ថ្មី តែមួយគ្រឿងដឹងតែកក់ក្តៅមួយគ្រួសារតែម្តង!! បើលោកអ្នកចង់ជ្រាបឱ្យកាន់តែច្បាស់បំផុតនោះថាតើម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung AddWashTM នេះពិតជាទំនើបអស្ចារ្យប៉ុនណានោះសូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ៖ 1800-203232!