ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung និយាយជាមួយនឹងក្រុមហ៊ុន BOE ក្នុងការផ្គត់ផ្គង់អេក្រង់ OLED សម្រាប់ស្មាតហ្វូន Galaxy ស៊េរីថ្មី

ចាប់តាំងពីក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺជាក្រុមហ៊ុនផ្គត់ផ្គង់អេក្រង់ OLED ស្មាតហ្វូនធំបំផុតរបស់ពិភពលោក ហើយក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ប្រើប្រាស់នូវអេក្រង់ដែលធ្វើការផលិតដោយខ្លួនឯងផ្ទាល់សម្រាប់ស្មាតហ្វូន Galaxy ស៊េរីថ្មីរបស់ខ្លួនផងដែរ។ ប៉ុន្តែវាប្រហែលជាមានការផ្លាស់ប្តូរនៅក្នុងពេលខាងមុខនេះ នេះបើតាមការបញ្ជាក់នៅក្នុងឧស្សាហកម្ម​ DSCC ។

image

ក្រុមហ៊ុននេះនិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នេះក៏និយាយជាមួយនឹងក្រុមហ៊ុន BOE ក្នុងការផលិតនូវអេក្រង់ OLED សម្រាប់ស្មាតហ្វូន Galaxy នាពេលខាងមុខរបស់ខ្លួនថែមទៀត។ វាមានការបញ្ជាក់ថា ស្មាតហ្វូននេះគឺមានអេក្រង់ទំហំ 6.67-inch OLED ។ ស្មាតហ្វូន Galaxy A91 គឺនឹងប្រើប្រាស់នូវអេក្រង់ 6.67-inch FHD+ របស់ក្រុមហ៊ុន BOE ផងដែរ។

image

អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ក្រុមហ៊ុន BOE គឺជាក្រុមហ៊ុនផ្គត់ផ្គង់ធំបំផុតនៅក្នុងការផ្គត់ផ្គង់ទៅលើអេក្រង់ LCD នៅលើពិភពលោក ហើយវាគឺជាក្រុមហ៊ុនចំណាត់ថ្នាក់លេខ ៣ នៅក្នុងអេក្រង់ OLED សម្រាប់ក្រុមហ៊ុន Samsung និង LG ។ ក្រុមហ៊ុន Samsung គឺមានការខាតបង់ទៅលើទីផ្សារអេក្រង់ OLED របស់ខ្លួនដល់ទៅ 11% នៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២០ នេះ ហើយក្រុមហ៊ុន Apple ក៏នឹងប្រើប្រាស់នូវអេក្រង់ OLED របស់ក្រុមហ៊ុន BOE នេះសម្រាប់ស្មាតហ្វូន iPhone 12-series ផងដែរ៕