ព័ត៌មាន

Nokia 150 នឹងបង្ហាញខ្លួនឆាប់ៗនេះជាមួយនឹង Nokia 125 ស៊េរីថ្មីផងដែរ

Nokia 150 គឺជាទូរស័ព្ទដំបូងដែលក្រុមហ៊ុនបច្ចេកវិទ្យា HMD ប្រកាសបង្ហាញបន្ទាប់ពីការសង្គ្រោះម៉ាកយីហោនេះចេញពីក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ត្រឡប់មកវិញនោះ។ ពេលនេះ វាមាន version ថ្មីមួយទៀតអំពីទូរស័ព្ទ Nokia 125 ។ ដំណឹងនេះគឺទម្លាយចេញពី Roland Quandt ហើយវាមិនមានការបញ្ជាក់អំពីលក្ខណៈសម្បត្តិរបស់វានៅឡើយទេ។

image

ទូរស័ព្ទនេះដំណើរការនូវ KaiOS​។ Nokia 150 គឺជាប្រភេទ Classic ហើយវាមានអាយុកាលជាង ៣ ឆ្នាំមកហើយ វានឹងដាក់លក់នៅក្នុងតម្លៃត្រឹមតែ $26/€25 ។ សម្រាប់ Nokia 130 គឺមានតម្លៃ €19 ដូចនេះ 125 អាចនឹងមានតម្លៃប្រហាក់ប្រហែលគ្នាផងដែរ។ ទូរស័ព្ទ Nokia 150 មានអេក្រង់ 240 x 320px ខណៈពេលដែល Nokia 125 គឺមានអេក្រង់ 120 x 160px ។ ទូរស័ព្ទនេះគឺមានកាមេរ៉ា VGA cameras, MP3 និង FM radio ។ វាក៏មានហ្គេមពស់ផងដែរ៕

image