ព័ត៌មាន

ឡួយអស់ស្ទះ! Galaxy A31 បានមកដល់កម្ពុជាថ្ងៃនេះហើយ!

មកដល់ហើយ…ៗ!! ស្មាតហ្វូន Samsung Galaxy A31 ជំនាន់ថ្មីស្រឡាយត្រកូល A ដែលមានភាពលេចធ្លោ ទំនើប ទាក់ទាញបំផុត ជាមួយនឹងលក្ខណៈសម្បត្តិពិសេសៗអស្ចារ្យឥឡូវនេះមានលក់ជាផ្លូវការក្នុងប្រទេសកម្ពុជាយើងហើយ! គិតទៅស្មាតហ្វូនជំនាន់ថ្មីស៊េរី   Samsung Galaxy A31 ដែលចេញលក់នៅពេលនេះគឺពិតជា ខ្លាំង ឡូយ មានសមត្ថភាពមិនធម្មតា និងមិនគួរឱ្យជឿមែន! ទាំងខ្ញុំ…និងអតិថិជនទាំងអស់អាចនឹងមានការភ្ញាក់ផ្អើលខ្លាំងព្រមទាំងខ្វាករចង់បានយកមកប្រើគ្រប់ៗគ្នាជាក់ជាពុំខានឡើយ!

 image

សូមបញ្ជាក់ថា Samsung Galaxy A31 បំពាក់មកជាមួយនឹងកាមេរ៉ាក្រោយ 4 គ្រាប់ (កាមេរ៉ាគោលទំហំ 48 MP) និងកាមេរ៉ាមុខ 1 គ្រាប់ ទំហំ 20 MP (ថត Selfie ច្បាស់ល្អខ្លាំងណាស់) កម្លាំងថ្ម 5,000 mAh (ប្រើលើអេក្រង់ជាប់បានពេញមួយថ្ងៃ), មេម៉ូរី 6 GB, អង្គផ្ទុក 128 GB (អាចបន្ថែមក្រៅបានរហូតដល់ 512 GB) ទៀតនោះ…និយាយពីថាកប់ខ្លាំងណាស់! ហើយបើតម្លៃវិញត្រឹមតែ $279 ប៉ុណ្ណោះ ជាមួយជម្រើសពណ៌ដ៏ទាក់ទាញបំផុតគឺ ពណ៌ខៀវ ខ្មៅ និងស។

image

បញ្ជាក់៖ ចាប់ពីថ្ងៃទី 01 ឧសភា 2020 នេះតទៅអតិថិជនទាំងអស់អាចរកជាវទូរស័ព្ទ Samsung Galaxy A31 បាននៅតាមបណ្តាហាងចែកចាយផលិតផល សាមសុង នានាទូទាំងប្រទេសកម្ពុជានឹងទទួលបានកញ្ចប់កាដូពិសេសដូចជា៖

* ការបញ្ចុះតម្លៃ 50 % ពេលប្តូរអេក្រង់ថ្មី

* ស៊ីមស្មាតលេខពិសេសតម្លៃ  54 ដុល្លារ ភ្ជាប់ជាមួយគម្រោងអ៊ីនធើណេត Smart ធំហ្ម៎ង!

នៅចាំអីទៀត…? ភ្លែតៗទៅ…! ថាមិនបានអាចនឹងដាច់ស្តុកក្នុងពេលឆាប់ៗផងក៏មិនដឹង! សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទៅសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនរបស់យើងតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

 * លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!