ព័ត៌មាន

ពេលនេះ អ្នកអាចធ្វើការចែករំលែកទិន្នន័យវាស់ចង្វាក់បេះដូងរបស់ Mi Band 4 ជាមួយនឹងកម្មវិធី Apps ផ្សេងទៀតបាន

ពេលនេះ អ្នកអាចធ្វើការអាប់ដេតទៅលើ Mi Band 4 ជាមួយនឹងកម្មវិធី software version V1.0.9.48 ហើយអ្នកអាចធ្វើការចែករំលែកនូវទិន្នន័យវាស់ចង្វាក់បេះដូងរបស់អ្នកជាមួយនឹងស្មាតហ្វូន ឬកម្មវិធីជាច្រើនទៀតផងដែរ។ ការចែករំលែកទិន្នន័យវាស់ចង្វាក់បេះដូងនេះគឺមានតែតាំងពីនាឡិកា Mi Band 3 ប៉ុន្តេក្រោយមកក្រុមហ៊ុន Xiaomi ក៏ដកវាចេញវិញពីនាឡិកា Mi Band 4 ។

 image

យើងពិតជារំភើបមែនទែននៅពេលដែលនាឡិកានេះអាចធ្វើការបានជាមួយនឹងកម្មវិធី Apple Health។ ការអាប់ដេតនេះពេលនេះគឺដំណើរការសម្រាប់អ្នកប្រើប្រាស់មួយចំនួននៅក្នុងប្រទេសឥណ្ឌា និងប្រទេសវៀតណាម ប៉ុន្តែវានឹងបង្ហាញខ្លួននៅក្នុងផ្នែកជាច្រើនទៀតរបស់ពិភពលោកផងដែរ។ អ្នកអាចធ្វើការអាប់ដេតទៅលើ Mi Fit app នេះចេញពីកម្មវិធី App Store ឬ Google Play Store ផងដែរ៕

image