ព័ត៌មាន

ការកម្មង់ទិញមុនស្មាតហ្វូន OnePlus 8, OnePlus 8 Pro ចាប់ផ្តើមហើយនៅក្នុងប្រទេសឥណ្ឌា ខណៈការលក់ស្មាតហ្វូននេះគឺនៅថ្ងៃទី ១១ ខែឧសភា

ស្មាតហ្វូន OnePlus 8និង OnePlus 8 Pro បង្ហាញខ្លួននៅក្នុងបញ្ជីនៃវេបសាយរបស់ក្រុមហ៊ុននេះនៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែកាលបរិច្ឆេទនៃការលក់ស្មាតហ្វូននេះនៅមិនទាន់ដឹងនៅឡើយទេរហូតមកទល់ថ្ងៃនេះ។ ក្រុមហ៊ុន​Amazon នៅក្នុងប្រទេសឥណ្ឌាទម្លាយថា​ខ្លួននឹងចាប់ផ្តើមក្នុងការលក់ស្មាតហ្វូន flagships នេះនៅថ្ងៃទី ១១ ខែឧសភានេះ ហើយស្មាតហ្វូននេះក៏ធ្វើការ pre-order ហើយ។

 image

អ្នកអាចធ្វើការទិញស្មាតហ្វូន OnePlus 8 series នេះចាប់ពីថ្ងៃទី ១១ ខែឧសភា​ ដល់ថ្ងៃទី ៣០ ខែមិថុនានេះ។ ក្រុមហ៊ុន OnePlus បានដាក់លក់ស្មាតហ្វូននេះនៅលើវេបសាយរបស់ខ្លួន។ តម្លៃរបស់ស្មាតហ្វូននេះគឺ INR44,999 ($595/€550) ទៅ INR59,999 ($800/€730) ៕

image