ព័ត៌មាន

Google Chat បង្ហាញខ្លួននៅក្នុងប្រទេសអ៊ីតាលី និងសិង្ហបុរី

កាលពីឆ្នាំមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Google បានដំណើរការនូវ RCS នៅលើឧបករណ៍ជាច្រើនដែលដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android នៅជុំវិញពិភពលោក។ បន្ទាប់ពីការដំណើរការនូវសេវាកម្ម RCS នៅក្នុងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ម៉ិចស៊ិក និងបារាំងជាមួយនឹង Servers របស់ក្រុមហ៊ុន Google នេះតាមរយៈកម្មវិធី Android Messages SMS app ហើយពេលនេះសេវាកម្ម  Chat service នេះពេលនេះគឺដំណើរការនៅលើ Android សម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសអ៊ីតាលី និងសិង្ហបុរីហើយ។

image

Google Chat គឺជា Platform ដែលផ្អែកនៅលើ RCS ដែលដំណើរការនូវសេវាកម្ម SMS messaging នេះ។ RCS នេះគឺពិតជាសំខាន់ណាស់។ នៅក្នុងឆមាសទី ១ ឆ្នាំមុននេះ ក្រមហ៊ុនចែកចាយជាច្រើននៅសហរដ្ឋអាមេរិកក៏ធ្វើការនៅលើកម្មវិធីដែលដំណើរការនូវសេវាកម្ម RCS នេះផងដែរ។

image

នៅពេលដែលអ្នកចាប់ផ្តើមនូវ  chat window ជាមួយនឹងអ្នកទទួលម្នាក់ ឬច្រើននាក់នោះជាមួយនឹងការដំណើរការនូវ Google’s “Chat” នោះ អ្នកនឹងឃើញនូវ  “Chat message” នៅក្នុងកន្លែង Input ។ ប្រសិនបើសារនេះនឹងបញ្ជូនជា SMS នោះ វានឹងមានពាក្យថា “Text message” ៕