ព័ត៌មាន

ថាមពលថ្ម និងបច្ចេកវិទ្យាបញ្ចូលថាមពលរបស់ស្មាតហ្វូន Realme X3 SuperZoom ត្រូវទម្លាយ

ស្មាតហ្វូន Realme X3 SuperZoom ទើបតែមានការទម្លាយនៅក្នុងពេលថ្មីៗនេះ ហើយវាមានការបង្ហាញអំពីកម្រិតនៃការ Zoom របស់វាផងដែរ។ ស្មាតហ្វូននេះដំណើរការនូវបន្ទះឈីប Snapdragon 855+ chipset ថែមទៀត។ សម្រាប់ពេលនេះ យើងបានដឹងអំពីការទម្លាយនៃថាមពលថ្មរបស់ស្មាតហ្វូននេះ។

 image

ស្មាតហ្វូននេះគឺមានថាមពលថ្មទំហំ 4,200 mAh ជាមួយនឹងបច្ចេកវិទ្យា 30W fast charger ថែមទៀត។ នេះគឺជាបច្ចេកវិទ្យាមួយនៃប្រភេទសាកថ្ម VOOC របស់ក្រុមហ៊ុន Oppo នេះ៕

image