ព័ត៌មាន

ស្មាតហ្វូន Galaxy Z Flip ជំនាន់បន្ទាប់នឹងមានកាមេរ៉ា ៣ គ្រាប់នៅខាងក្រោយ

វានៅសល់ពេលវេលាជាច្រើនទៀតមុនពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញនូវស្មាតហ្វូនជំនាន់បន្ទាប់ Galaxy Z Flip នោះ ប៉ុន្តែនេះមិនមែនមានន័យថា ការអភិវឌ្ឍនេះគឺមិនទាន់ចាប់ផ្តើមនៅឡើយទេ។ ជាក់ស្តែង​តាមការឌីស្សាញនៅក្នុងប៉ាតង់មួយនោះរបស់ WIPO (World Intellectual Property Office) នោះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung កំពុងតែផ្តោតទៅលើការឌីស្សាញកាមេរ៉ា ៣ គ្រាប់នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ។

image

នៅក្នុងគំរូ Model A នេះគឺមានការឌីស្សាញជាមួយនឹងកាមេរ៉ាផ្តេក ហើយវាមានអេក្រង់ទី ២ ដែលប្រើប្រាស់សម្រាប់សារ Notifications ថែមទៀត។ សម្រាប់ Model B គឺមានអេក្រង់ mini OLED ។ នៅក្នុងប៉ាតង់នេះគឺមិនមានការទម្លាយអំពីអ្វីច្រើននោះទេ ហើយក្រុមហ៊ុន Samsung ក៏នៅមិនទាន់ដឹងថានឹងប្រើប្រាស់នូវការឌីស្សាញមួយណាផងដែរ៕

image