ព័ត៌មាន

យុទ្ធនាការនៃការផ្សព្វផ្សាយរបស់ស្មាតហ្វូន Poco F2 Pro នេះគឺមានការបង្ហាញនូវលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូននេះ

ស្មាតហ្វូនស៊េរីថ្មិ Poco F2 Pro គឺត្រៀមប្រកាសបង្ហាញខ្លួនជាផ្លូវការហើយ។ នៅក្នុងគណនី Twitter នេះគឺមានការបង្ហាញអំពីស្មាតហ្វូននេះផងដែរ។ ពេលនេះ ស្មាតហ្វូននេះក៏ប្រទះឃើញនៅលើ Gearbest ផងដែរ។ វាមានទម្លាយព័ត៌មានជាច្រើនទៀតប៉ុន្តែវានៅមិនទាន់ជាលក្ខណៈសម្បត្តិទាំងស្រុងរបស់វានៅឡើយទេ។

 image

ប៉ុន្តែវាមានការបញ្ជាក់ថា ស្មាតហ្វូននេះគឺផ្អែកនៅលើស្មាតហ្វូន Redmi K30 Pro ។ ស្មាតហ្វូននេះនឹងមានបន្ទះឈីបដែលខ្លាំងក្លាបំផុតដោយសារតែវាមានឡូហ្គោ Snapdragon logo (S865 chip) ហើយវានឹងមានអេក្រង់ពេញគែមថែមទៀត។ ស្មាតហ្វូននេះនឹងមានកាមេរ៉ា ៤ គ្រាប់ ថាមពលថ្មធំ និងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿនថែមទៀត។

image

ស្មាតហ្វូន Poco F2 Pro នេះគឺមានរ៉េមទំហំ 6GB និងម៉េមូរីទំហំ 128GB storage ហើយវាក៏មានទំហំ 8/256GB ។ ស្មាតហ្វូននេះគឺមាន​៤ ពណ៌គឺពណ៌ស្វាយ ស ប្រផេះ និងខៀវ។ Gearbest គឺលាក់តម្លៃរបស់ស្មាតហ្វូននេះប៉ុន្តែការបែកធ្លាយកាលពីប៉ុន្មានថ្ងៃមុននេះបញ្ជាក់ថា ស្មាតហ្វូននេះគឺមានតម្លៃ €600 ឬ €650 នៅក្នុងអ៊ឺរ៉ុប៕

image