ព័ត៌មាន

កាសស្តាប់ Huawei FreeBuds 3i Wireless បំពាក់នូវបច្ចេកវិទ្យា noise cancellation មានតម្លៃត្រឹមតែ £89.99

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ទើបតែប្រកាសបង្ហាញនូវកាសស្តាប់ FreeBuds 3i នៅក្នុងទីផ្សាររបស់អ៊ឺរ៉ុបនៅថ្ងៃនេះ។ នេះគឺជាកាសស្តាប់ wireless Bluetooth earbuds​ដែលមានបំពាក់នូវបច្ចេកវិទ្យា active noise cancellation ។ កាសស្តាប់នេះអាចធ្វើការប្រកួតប្រជែងជាមួយនឹងកាសស្តាប់ Apple&#039s AirPods Pro ផងដែរ។

 image

កាសស្តាប់  FreeBuds 3i នេះមានភ្ជាប់ជាមួយនឹង  3-mic system ដែលអាចទទួលនូវសំឡេងបានច្បាស់ល្អ។ វាក៏មានការបន្ថែមនូវបច្ចេកវិទ្យា active noise cancellation 32dB ។ កាសស្តាប់ FreeBuds 3i  នេះប្រើប្រាស់បាន ៣ ម៉ោងកន្លះក្នុងការបញ្ចូលថាមពលថ្មម្តង និងនិយាយបាន ២ ម៉ោង។ វាអាចស្តាប់តន្រី្តបាន ១៤.៥ ម៉ោងផងដែរ។

image

កាសស្តាប់នេះគឺមានភ្ជាប់ជាមួយនឹងប្រព័ន្ធ  IPX4 ហើយវាក៏ដាក់លក់នៅក្នុងចក្រភពអង់គ្លេសជាមួយនឹងពណ៌ Ceramic White នៅក្នុង Huawei Store  នៅថ្ងៃទី ២០ ខែឧសភាខាងមុខនេះនៅក្នុងតម្លៃ£89.99 ។ កាសស្តាប់នេះនឹងបង្ហាញខ្លួននៅក្នុងហាងលក់ជាច្រើនទៀតនៅថ្ងៃទី ១៧ ខែមិថុនាខាងមុខនេះជាមួយនឹងពណ៌ Carbon Black ផងដែរ៕