ព័ត៌មាន

ការលក់ស្មាតហ្វូន Samsung Galaxy Z Flip មានការកើនឡើងខ្លាំងក្លានៅក្នុងខែមីនា

ស្មាតហ្វូនដែលអាចបត់បាន Samsung Galaxy Z Flip ដែលប្រកាសបង្ហាញខ្លួននៅពាក់កណ្តាលខែកុម្ភៈនោះគឺមានការកើនឡើងខ្លាំងក្លាជាងស្មាតហ្វូនដែលអាចបត់បានដំបូងបំផុតរបស់ក្រុមហ៊ុននេះ។ សម្រាប់ខែមីនានេះ ស្មាតហ្វូននេះលក់បានច្រើនជាង 230,000 គ្រឿងដែលមានការកើនឡើងពីខែកុម្ភៈដល់ទៅ 56.1%។ បើធ្វើការប្រៀបធៀបនោះ នៅក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុន Samsung លក់ស្មាតហ្វូន Galaxy Folds បានត្រឹមតែ 400,000 គ្រឿងប៉ុណ្ណោះ។

 image

របាយការណ៍ចេញពីប្រទេសកូរ៉េក៏អះអាងថា ការលក់ស្មាតហ្វូន Galaxy S20 series ក៏បានច្រើនផងដែរ ប៉ុន្តេបើធៀបជាមួយនឹងស្មាតហ្វូន Galaxy S10 ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះគឺមានការធ្លាក់ចុះ ៣៥% ។ ខណៈពេលដែលការបិទប្រទេសដោយសារតែមេរោគ COVID-19 ធ្វើការជះឥទ្ធិពលខ្លាំងដល់ការលក់នោះ ការលក់សរុបរបស់ស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung គឺមានការធ្លាក់ចុះចំនួន 22.4% ។

image

នៅក្នុងខែមីនានេះ ក្រុមហ៊ុននេះលក់ស្មាតហ្វូនបានចំនួន 89.46 លានគ្រឿងដែលមានការថយចុះ 4.3% បើធៀបទៅនឹងខែកុម្ភៈនោះ។ ក្រុមហ៊ុន Apple ដែលដូចទៅនឹងក្រុមហ៊ុន Samsung ដែលផ្អែកនៅលើទីផ្សាររបស់អ៊ឺរ៉ុបនោះគឺមានការធ្លាក់ចុះចំនួន 23.4%  បើធៀបទៅនឹងឆ្នាំមុននេះនៅក្នុងខែមីនាគឺលក់បានត្រឹមតែ 10.14 លានគ្រឿងប៉ុណ្ណោះ៕