ព័ត៌មាន

តម្លៃរបស់ស្មាតហ្វូន Meizu 17​ត្រូវបានទម្លាយហើយមុនការប្រកាសបង្ហាញខ្លួនជាផ្លូវការ

ក្រុមហ៊ុនបច្ចេកវិទ្យា Meizu ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន flagship ស៊េរីថ្មីរបស់ខ្លួន ប៉ុន្តែក្រុមហ៊ុនោ JD ពេលនេះក៏បញ្ចេញនូវទំព័រផលិតផលរបស់ស្មាតហ្វូន Meizu 17 ផងដែរ។ សម្រាប់តម្លៃរបស់វាក៏មានការអាប់ដេតផងដែរ។

 image

ស្មាតហ្វូននេះមានរ៉េមទំហំ 8GB និងម៉េមូរីទំហំ 128GB storage ដែលមានតម្លៃ CNY 4,000 – $565 ។ សម្រាប់ជម្រើសទី ២ នោះគឺ 8/256GB ប៉ុន្តែតម្លៃរបស់វានៅមិនទាន់ដឹងនៅឡើយទេ។ បើធ្វើការប្រៀបធៀបនោះ ស្មាតហ្វូន Meizu 16s នេះគឺចាប់ផ្តើមជាមួយនឹងតម្លៃ CNY 3,200 ។ វាមានស្មាតហ្វូន Meizu 17 Pro រួមជាមួយនឹងស្មាតហ្វូន 17T ផងដែរ។

image

ក្រុមហ៊ុន Meizu នេះក៏មានការទម្លាយព័ត៌មានច្រើនអំពីស្មាតហ្វូន 17 series – ស្មាតហ្វូននេះគឺមានអេក្រង់ Super AMOLED ប្រព័ន្ធប្រតិបត្តិការ Android 10 ដែលផ្អែកនៅលើ Flyme 8.1, haptic mEngine 3.0 ។ ស្មាតហ្វូន Meizu 17 នឹងមានអេក្រង់ 90Hz screen និងកាមេរ៉ាគោល 64MP ថាមពលថ្មទំហំ 4,500mAh ជាមួយនឹងបច្ចេកវិទ្យា 30W wired charging ថែមទៀត។ ស្មាតហ្វូន 17 Pro នឹងមានបច្ចេកវិទ្យា 27W wireless charging, 129° ultra wide និង Speakers ជំនាន់បន្ទាប់ថែមទៀត។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 865 chipsets និង UFS 3.1 storage ថែមទៀត៕