ព័ត៌មាន

បែកធ្លាយរូបភាពថ្មីរបស់ស្មាតហ្វូន Samsung Galaxy A21s

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy A21s មានការបែកធ្លាយពាក្យចចាមអារ៉ាមជាច្រើននៅក្នុងរយៈពេល ២ ខែនេះ។ ពេលនេះ វាមានការបែកធ្លាយមួយដែលមានការបង្ហាញអំពីផ្នែកខាងមុខរបស់ស្មាតហ្វូននេះ។ ស្មាតហ្វូននេះគឺមើលទៅដូចគ្នាទៅនឹងស្មាតហ្វូន Galaxy A21 ។

image

ស្មាតហ្វូននេះគឺមានកាមេរ៉ាខាងមុខ Infinity-O selfieនៅផ្នែកខាងលើខាងឆ្វេងនៅលើអេក្រង់របស់ស្មាតហ្វូននេះ។ ប្រភពនេះគឺមានការបង្ហាញនូវលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូន  Galaxy A21s ដែលបង្ហាញនៅលើបញ្ជីរបស់  GeekBench ដែលមានលេខកូដ  SM-A21F/DS ។ ស្មាតហ្វូននេះគឺមានអេក្រង់ទំហំ 6.5-inch កម្រិតភាពច្បាស់ HD+ រ៉េមទំហំ 3GB ម៉េមូរីទំហំ 32GB/64GB ប្រព័ន្ធ NFC និងប្រព័ន្ធស្កេនក្រយ៉ៅដៃថែមទៀត។

image

នៅក្នុងបញ្ជីរបស់ GeekBench នេះមានការបង្ហាញថា ស្មាតហ្វូន  Galaxy A21s នេះគឺមានថាមពលថ្មទំហំ  5,000 mAh កាមេរ៉ាខាងក្រោយទំហំ 48MP main, 8MP ultrawide និង 2MP macro និងកាមេរ៉ាខាងមុខទំហំ 13MP selfie ។ ស្មាតហ្វូននេះគឺប្រើប្រាស់នូវបន្ទះឈីប  Exynos 850 chipset ៕