ព័ត៌មាន

ថាមពលថ្មទំហំ 6,000 mAh របស់ក្រុមហ៊ុន​ realme ទទួលបាននូវការអនុម័តហើយ

បន្ទាប់ពីបានទទួលជោគជ័យនៅក្នុងការប្រើប្រាស់នៅលើថាមពលថ្មធំទំហំ 5,000 mAh នៅលើស្មាតហ្វូន Realme 6i ពេលនេះក្រុមហ៊ុនបច្ចេកវិទ្យា realme ក៏ត្រៀមខ្លួនក្នុងការបញ្ចេញនូវថាមពលថ្មកាន់តែធំជាងនេះទៀត។ នៅក្នុងវិញ្ញាបនបត្ររបស់ TUV មានការស្នើសុំនូវថាមពលថ្មដែលមានទំហំ 6,000 mAh ។

 image

ស្មាតហ្វូន Narzo 10 នេះគឺជា Rebrand របស់ស្មាតហ្វូន Realme 6i ខណៈពេលដែលស្មាតហ្វូន Narzo 10A – គឺមានកាមេរ៉ា ៣ គ្រាប់។ ស្មាតហ្វូនទាំងពីរនេះគឺមានថាមពលថ្មទំហំ 5,000 mAh ។ យើងបានដឹងថា ស្មាតហ្វូន Realme X3 នេះគឺមានកម្រិតកាមេរ៉ា 60x zoom ។

image

ស្មាតហ្វូន X3 SuperZoom នេះគឺមានពាក្យចចាមអារ៉ាមថាប្រើប្រាស់នូវថាមពលថ្មត្រឹមតែ 4,200 mAh ជាមួយនឹងកាមេរ៉ា 6x periscope ។ វាក៏មានស្មាតហ្វូន X3 Pro – ដែលមានបន្ទះឈីប Snapdragon 865 flagship ៕