ព័ត៌មាន

NOKIBAR: NOKIA 150 អាចនឹងមានរូបរាងដូចទៅនឹង NOKIA 6300

នៅក្នុងវេទិកា Nokibar នេះ សមាជិកនៅក្នុងក្រុមនេះបានបង្ហោះនូវរូបភាពរបស់ Nokia 150 នាពេលខាងមុខនេះ។ តាមការបញ្ជាក់របស់សមាជិកនេះ ទូរស័ព្ទនេះប្រហែលជាមានរូបរាងដូចគ្នាទៅនឹង Nokia 6300 ដែលមានការបង្ហាញរូបរាងរបស់វាសាមញ្ញ និងស្រស់ស្អាតមែនទែន។ Nokia 150 អាចនឹងប្រកាសបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះផងដែរ។

 image

សម្រាប់ Nokia 125 ក៏មានការទម្លាយនៅក្នុងវិញ្ញាបនបត្រ TENAA​របស់ចិនផងដែរ។ នៅពេលដែលធ្វើការប្រៀបធៀបទៅនឹង Nokia 150 នៅចុងឆ្នាំ ២០១៦ នេះ ទូរស័ព្ទ Nokia 150 នេះប្រហែលជាមាន T9 keyboard ធំជាងមុនក្នុងការប្រើប្រាស់ថែមទៀត៕

image